ទូរគមនាគមន៍
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ដំណើរទៅនិងដំណើរមកក្នុងទីឆ្ងាយ, ផ្លូវទាក់ទងទៅវិញទៅមកឆ្ងាយ ។ សព្វថ្ងៃពាក្យនេះប្រើសំដៅយកដំណើរទាក់ទង ឬប្រស្រ័យរកគ្នាដោយទូរស័ព្ទ ទាំងប្រើជាឈ្មោះក្រសួងមួយទទួលបន្ទុកខាងទូរលេខ-ទូរស័ព្ទផង រួមជាមួយក្រសួងប្រៃសណីយ៍ ។
ឧទាហរណ៍៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ដំណើរប្រាស្រ័យរកគ្នា ដោយទូរសព្ទ (ខ្សែលួស) ។
?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាក្នុងការបញ្ជូន និងទទួលស៊ីញ៉ាល់ ទិន្នន័យ សំឡេង រូបភាព ឬប្រភេទព័ត៌មានដទៃទៀត តាមរយៈការប្រើប្រាស់ថាមពលក្រោមទម្រង់អេឡិចត្រូម៉ាញ៉េទិក អគ្គិសនី វិទ្យុ ពន្លឺ ឬទម្រង់ដទៃទៀត។ ២. ការផ្សាយ ការបញ្ជូន ឬការទទួលស៊ីញ៉ាល់ អក្សរ រូបភាព សំឡេង ឬព័ត៌មានគ្រប់ប្រភេទ តាមមធ្យោបាយខ្សែកាប តាមអុបទិក តាមវិទ្យុអគ្គិសនី ឬតាមប្រព័ន្ធអេឡិចត្រូម៉ាញ៉េទិកផ្សេងៗទៀត។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖