Posted on Leave a comment

តើពាក្យ «ទូរគមនាគមន៍» មានន័យដូចម្ដេច ?


ទូរគមនាគមន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ដំណើរ​ទៅ​និង​ដំណើរ​មក​ក្នុង​ទី​ឆ្ងាយ, ផ្លូវ​ទាក់ទង​ទៅ​វិញ​ទៅ​មក​ឆ្ងាយ ។ សព្វ​ថ្ងៃ​ពាក្យ​នេះ​ប្រើ​សំដៅ​យក​ដំណើរ​ទាក់ទង ឬ​ប្រស្រ័យ​រក​គ្នា​ដោយ​ទូរស័ព្ទ ទាំង​ប្រើ​ជា​ឈ្មោះ​ក្រសួង​មួយ​ទទួល​បន្ទុក​ខាង​ទូរ​លេខ-ទូរស័ព្ទ​ផង រួម​ជា​មួយ​ក្រសួង​ប្រៃសណីយ៍ ។
ឧទាហរណ៍៖ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍។

                  ដំណើរប្រាស្រ័យរកគ្នា ដោយទូរសព្ទ (ខ្សែលួស) ។
?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាក្នុងការបញ្ជូន និងទទួលស៊ីញ៉ាល់ ទិន្នន័យ សំឡេង រូបភាព ឬប្រភេទព័ត៌មានដទៃទៀត តាមរយៈការប្រើប្រាស់ថាមពលក្រោមទម្រង់អេឡិចត្រូម៉ាញ៉េទិក អគ្គិសនី វិទ្យុ ពន្លឺ ឬទម្រង់ដទៃទៀត។ ២. ការផ្សាយ ការបញ្ជូន ឬការទទួលស៊ីញ៉ាល់ អក្សរ រូបភាព សំឡេង ឬព័ត៌មានគ្រប់ប្រភេទ តាមមធ្យោបាយខ្សែកាប តាមអុបទិក តាមវិទ្យុអគ្គិសនី ឬតាមប្រព័ន្ធអេឡិចត្រូម៉ាញ៉េទិកផ្សេងៗទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply