Posted on Leave a comment

តើពាក្យ «ទោល» មានន័យដូចម្ដេច ?


ទោល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្រាស់​បញ្ឈរ គឺ​កម្រាស់​ដែល​ទីទៃ​ពី​បន្ទារ ។ ព. ផ្ទ. បន្ទារ ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា តែមួយគត់ គឺដែលតាមទម្លាប់ តែងតែមាន ២ ឬមានច្រើន ក៏បែរជាមានត្រឹមតែមួយគត់
ឧទាហរណ៍៖ ប្រាសាទទោល, មើមដំឡូងទោល ។

                 ធាតុទោល ឬ កិរិយាសព្ទទោល គឺធាតុឬកិរិយាសព្ទដែលរូបដើមមានអក្សរតែមួយតួគត់, ច្រើនតែខាងភាសាសំស្រ្តឹតនិងបាលី ដូចជា ទា “ឲ្យ”, ធា “ទ្រទង់, កាន់, …”, យា “ទៅ”; ខាងភាសាខ្មែរដូចជា កត់, កាត់, ខាត់, ចាំ ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply