ទោល
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្រាស់បញ្ឈរ គឺកម្រាស់ដែលទីទៃពីបន្ទារ ។ ព. ផ្ទ. បន្ទារ ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា តែមួយគត់ គឺដែលតាមទម្លាប់ តែងតែមាន ២ ឬមានច្រើន ក៏បែរជាមានត្រឹមតែមួយគត់
ឧទាហរណ៍៖ ប្រាសាទទោល, មើមដំឡូងទោល ។
ធាតុទោល ឬ កិរិយាសព្ទទោល គឺធាតុឬកិរិយាសព្ទដែលរូបដើមមានអក្សរតែមួយតួគត់, ច្រើនតែខាងភាសាសំស្រ្តឹតនិងបាលី ដូចជា ទា “ឲ្យ”, ធា “ទ្រទង់, កាន់, …”, យា “ទៅ”; ខាងភាសាខ្មែរដូចជា កត់, កាត់, ខាត់, ចាំ ជាដើម ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖