Posted on Leave a comment

តើពាក្យ «ទំ» មានន័យដូចម្ដេច ?


ទំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឋិតលើទ្រនំ : ក្អែកទំលើមែកអម្ពិល, ព្រាបទំរហង់លើដំបូលសាលា ។ ដែលចាប់ឈឺមិនស្រាកស្រាន្ត : រោគទំ, ជំងឺទំ ។ ព. ប្រ. នៅជាមួយនឹងប្រពន្ធដែលស្ដុកស្ដម្ភ, ដែលមានអានុភាពខ្លាំងជាងខ្លួន : ខ្ញុំទំមិនជាប់ទេ (ព. សា. ; មិនសូវប្រើ )។
ឧទាហរណ៍៖ ក្អែក​ទំ​លើ​មែក​អម្ពិល, ព្រាប​ទំ​រហង់​លើ​ដំបូល​សាលា ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលងំនៅមិនស្រាក : ទុក្ខទំ គឺទុក្ខដែលនៅទំជានិច្ច ។ ព. ប្រ. អង្គុយ, ចូលកាន់ទីអង្គុយ : ប្រើទំលែងខ្ពស់ គឺកុំអាលប្រញាប់អង្គុយលើទីខ្ពស់មុនគេអញ្ជើញ ។ កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្ក្រម៍ កុំទុកចិត្តអភិប្រាយ ប្រើទំលែងខ្ពស់ រំពឹងឲ្យឆ្ងាយ ស្ដាប់ពាក្យបរិយាយបណ្ដាំមេជី។…(សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply