ទំ
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឋិតលើទ្រនំ : ក្អែកទំលើមែកអម្ពិល, ព្រាបទំរហង់លើដំបូលសាលា ។ ដែលចាប់ឈឺមិនស្រាកស្រាន្ត : រោគទំ, ជំងឺទំ ។ ព. ប្រ. នៅជាមួយនឹងប្រពន្ធដែលស្ដុកស្ដម្ភ, ដែលមានអានុភាពខ្លាំងជាងខ្លួន : ខ្ញុំទំមិនជាប់ទេ (ព. សា. ; មិនសូវប្រើ )។
ឧទាហរណ៍៖ ក្អែកទំលើមែកអម្ពិល, ព្រាបទំរហង់លើដំបូលសាលា ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលងំនៅមិនស្រាក : ទុក្ខទំ គឺទុក្ខដែលនៅទំជានិច្ច ។ ព. ប្រ. អង្គុយ, ចូលកាន់ទីអង្គុយ : ប្រើទំលែងខ្ពស់ គឺកុំអាលប្រញាប់អង្គុយលើទីខ្ពស់មុនគេអញ្ជើញ ។ កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្ក្រម៍ កុំទុកចិត្តអភិប្រាយ ប្រើទំលែងខ្ពស់ រំពឹងឲ្យឆ្ងាយ ស្ដាប់ពាក្យបរិយាយបណ្ដាំមេជី។…(សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖