Posted on Leave a comment

តើពាក្យ «បង» មានន័យដូចម្ដេច ?


បង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលកើតមុន ដែលមានអាយុលើសជាង ( ទីទៃពីប្អូន ) ។
ឧទាហរណ៍៖ បងប្រុស, បងស្រី ។

                  បងចិញ្ចឹមអ្នកដែលមានអាយុច្រើនស្រករនឹងបងរបស់ខ្លួន បានចិញ្ចឹមរក្សាខ្លួនមកដូចបងបង្កើត ។ បងជីដូនមួយ, បងជីទួតមួយ, បងជីលួតមួយ បងដែលមានជីដូនជីតា, ទួត, លួតជាមួយគ្នានឹងខ្លួន ។ បងថ្លៃ បងរបស់ប្តីឬបងរបស់ប្រពន្ធ ។ បងធម៌ អ្នកឯទៀតដែលមានអាយុច្រើនស្រករនឹងបងរបស់ខ្លួន នឹងយកជាមិត្រសំឡាញ់មិនសម ព្រោះមានអាយុមិនស្មើគ្នា ក៏សុំគ្នាជាបងជាប្អូន រាប់អានគ្នាតាមធម៌ ទុកស្មើបងប្អូនបង្កើត ហៅថា បងធម៌, ប្អូនធម៌ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលកើតមុន ដែលមានអាយុលើសជាង ( ទីទៃពីប្អូន )
ឧទាហរណ៍៖ បងប្រុស, បងស្រី ។

                 បងចិញ្ចឹមអ្នកដែលមានអាយុច្រើនស្រករនឹងបងរបស់ខ្លួន បានចិញ្ចឹមរក្សាខ្លួនមកដូចបងបង្កើត ។ បងជីដូនមួយ, បងជីទួតមួយ, បងជីលួតមួយ បងដែលមានជីដូនជីតា, ទួត, លួតជាមួយគ្នានឹងខ្លួន ។ បងថ្លៃ បងរបស់ប្តីឬបងរបស់ប្រពន្ធ ។ បងធម៌ អ្នកឯទៀតដែលមានអាយុច្រើនស្រករនឹងបងរបស់ខ្លួន នឹងយកជាមិត្រសំឡាញ់មិនសម ព្រោះមានអាយុមិនស្មើគ្នា ក៏សុំគ្នាជាបងជាប្អូន រាប់អានគ្នាតាមធម៌ ទុកស្មើបងប្អូនបង្កើត ហៅថា បងធម៌, ប្អូនធម៌ ។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះរាម, ព្រះជេដ្ឋា

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply