បង់
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចេញប្រាក់, ដាក់ប្រាក់តាមកំណត់ ។
ឧទាហរណ៍៖ បង់ពន្ធ, បង់ថ្លៃខ្លួន, យកប្រាក់ទៅបង់ពន្ធដី ។
ដាក់, ទម្លាក់ចុះ, ដាក់ផ្សំ ។
ឧទាហរណ៍៖ បង់អំបិល, បង់គ្រឿងសម្ល ។
គ្រវែងសំណាញ់ ។
ឧទាហរណ៍៖ បង់សំណាញ់ ។
ខាត, វិនាស, ខូច; លង់, ផុង, ស៊ុន ។
ឧទាហរណ៍៖ បង់ទ្រព្យ, បង់កម្លាំង, បង់គំនិត, បង់ប្រយោជន៍, បង់មារយាទ, បង់រូបបង់ឆោម, បង់ដៃ ។
សរសេរ, កត់ត្រា ។
ឧទាហរណ៍៖ បង់លេខបញ្ជី ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖