Posted on Leave a comment

តើពាក្យ «បច្ចេកទេស» មានន័យដូចម្ដេច ?


បច្ចេកទេស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បតិ + ឯក + ទេស; សំ. ប្រត្យេក— ) ចំណែកមួយផ្សេងដោយឡែក ( ម. ព. ឯកទេស ផង ) ។ ចំណេះពិសេសជាចំណែកមួយដាច់មុខផ្សេងដោយឡែកខាងសិល្បៈ ឬខាងវិទ្យាសាស្ត្រនីមួយៗ : បច្ចេកទេសខាងអគ្គិសនី, បច្ចេកទេសខាងតម្បាញ ។ ល ។ ប្រើជា គុ. : វិជ្ជាបច្ចេកទេស, មុខការបច្ចេកទេស ( បារ. Technique ) ។ អ្នកបច្ចេកទេស គឺអ្នកមានចំណេះពិតប្រាកដស្ទាត់ជំនាញក្នុងសិល្បៈ ឬក្នុងវិទ្យាសាស្ត្រនោះៗ ។ ( បារ. Technicien ) ។
ដែលជាសម្បត្តិពិតនៃសិល្បៈ ឬវិទ្យាសាស្រ្តណាមួយ វិធីធ្វើក្នុងសិល្បៈ ឬមុខរបរ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជាសម្បត្តិពិតនៃសិល្បៈ ឬវិទ្យាសាស្រ្តណាមួយ វិធីធ្វើក្នុងសិល្បៈ ឬមុខរបរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply