បច្ចេកទេស
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. បតិ + ឯក + ទេស; សំ. ប្រត្យេក— ) ចំណែកមួយផ្សេងដោយឡែក ( ម. ព. ឯកទេស ផង ) ។ ចំណេះពិសេសជាចំណែកមួយដាច់មុខផ្សេងដោយឡែកខាងសិល្បៈ ឬខាងវិទ្យាសាស្ត្រនីមួយៗ : បច្ចេកទេសខាងអគ្គិសនី, បច្ចេកទេសខាងតម្បាញ ។ ល ។ ប្រើជា គុ. : វិជ្ជាបច្ចេកទេស, មុខការបច្ចេកទេស ( បារ. Technique ) ។ អ្នកបច្ចេកទេស គឺអ្នកមានចំណេះពិតប្រាកដស្ទាត់ជំនាញក្នុងសិល្បៈ ឬក្នុងវិទ្យាសាស្ត្រនោះៗ ។ ( បារ. Technicien ) ។
ដែលជាសម្បត្តិពិតនៃសិល្បៈ ឬវិទ្យាសាស្រ្តណាមួយ វិធីធ្វើក្នុងសិល្បៈ ឬមុខរបរ ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជាសម្បត្តិពិតនៃសិល្បៈ ឬវិទ្យាសាស្រ្តណាមួយ វិធីធ្វើក្នុងសិល្បៈ ឬមុខរបរ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖