Posted on Leave a comment

តើពាក្យ «បរមាឃ» មានន័យដូចម្ដេច ?


បរមាឃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ព្រះ​រាជ​ពិធី​មួយ​យ៉ាង​ពី​ក្នុង​បុរាណ​រាជ្យ ធ្វើ​ក្នុង​ខែ​មាឃ មាន​ពិធី​ហែ​ស្ដេច​មាឃ បរ​សេះ បរ​គោ បរ​ក្របី ប្រណាំង ហើយ​បរ​ក្របី​បញ្ជល់​រាង រួច​ធ្វើ​ភ្នំ​ស្រូវ​មួយ​ឲ្យ​ពួក​បារគូ​ទាំង​៤​ក្រុម នាំ​គ្នា​ដុត​ភ្នំ​ស្រូវ​នោះ ក្នុង​វេលា​ភ្លើង​កំពុង​តែ​ឆេះ មន្ត្រី​ទី​ស្ដេច​ត្រាញ់​ខែត្រ​ក្រៅ​៥​នាក់ កាវ​រំលំ​ភ្នំ​ស្រូវ​នោះ បើ​ភ្នំ​ស្រូវ​នោះ​រលំ​ទៅ​ទិស​ណា សន្មត​ថា​ពួក​ប្រជាជន​ក្នុង​ទិស​នោះ នឹង​ធ្វើ​ស្រូវ​បាន​ផល​ច្រើន ។
ឧទាហរណ៍៖ ព្រះរាជពិធីបរមាឃ ឬ ពិធីបរមាឃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply