បរមាឃ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រះរាជពិធីមួយយ៉ាងពីក្នុងបុរាណរាជ្យ ធ្វើក្នុងខែមាឃ មានពិធីហែស្ដេចមាឃ បរសេះ បរគោ បរក្របី ប្រណាំង ហើយបរក្របីបញ្ជល់រាង រួចធ្វើភ្នំស្រូវមួយឲ្យពួកបារគូទាំង៤ក្រុម នាំគ្នាដុតភ្នំស្រូវនោះ ក្នុងវេលាភ្លើងកំពុងតែឆេះ មន្ត្រីទីស្ដេចត្រាញ់ខែត្រក្រៅ៥នាក់ កាវរំលំភ្នំស្រូវនោះ បើភ្នំស្រូវនោះរលំទៅទិសណា សន្មតថាពួកប្រជាជនក្នុងទិសនោះ នឹងធ្វើស្រូវបានផលច្រើន ។
ឧទាហរណ៍៖ ព្រះរាជពិធីបរមាឃ ឬ ពិធីបរមាឃ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖