កំពង់ពស់ធំ ជាឈ្មោះដើមកំណើតនៃខេត្តកំពង់ធំនាពេលបច្ចុប្បន្ននេះដែល គេហៅថា កំពង់ធំ។ ពីដើមជាយូរយារណាស់មកហើយ នៅឯកំពង់ស្ទឹងសែន ដែលស្ថិតនៅក្បែរនឹងបឹងមួយ គឺមាន រូងថ្មមួយយ៉ាងធំ ដែលក្នុុងនោះមាន សត្វពស់មួយគូរស់នៅទីនោះ។ ប្រជាជនដែលរស់នៅក្បែរៗតំបន់នោះ បានឃើញពស់ដ៏ធំនោះ ជាញឹកញយនៅពេលមានថ្ងៃសីលម្តងៗ។ ពេលវេលាក្រោយមក សត្វពស់នោះក៏បានបាត់ខ្លួន ហើយមនុស្សម្នារស់នៅតំបន់នោះ បានហៅតំបន់នោះថា កំពង់ពស់ធំ។ ពេលក្រោយមក ពាក្យគេនិយាយកាត់ខ្លីក្លាយជា កំពង់ធំ។ អំឡុងពេលមានពួក អាណានិគមនិយមបារាំង ត្រួតត្រាលើ ប្រទេសកម្ពុជាមក ច្បាប់បារាំង ហើយនិងទឹកដី ប្រទេសកម្ពុជា ត្រូវបានបែងចែកជា ព្រំប្រទល់ខេត្តនានា ហើយបានដាក់ឈ្មោះខេត្ត ដែលប្រជាជនរស់នៅក្បែរនោះធ្លាប់បានហៅពីមុនមក។ កំពង់ធំជារាជធានីមួយដែលមានអំណាចលើសគេ នៅភាគអាស៊ីអាគ្នេយ៍ នៅសម័យនគរភ្នំ។ កំពង់ធំ មាន ប្រាសាទសំបូរព្រៃគុក ដែលជាកន្លែងល្បីល្បាញនៅ សម័យចេនឡា។
== ភូមិសាស្រ្តភូមិឬស្សីជៈឃុំត្បែងស្រុកកំពង់ស្វាយខេត្តកំពង់ធំ
ខេត្តកំពង់ធំបែងចែកជាពីរតំបន់៖
ភាគខាងជើងផ្លូវជាតិលេខ៦៖ គឺផ្ទៃដីគ្របដណ្តប់ទៅដោយផ្ទៃដីខ្ពង់រាប និងព្រៃឈើប្រមាណ ៧០ ភាគរយ ហើយអាកាសធាតុផ្តល់ផលល្អសម្រាប់របរកសិកម្មនានា ដូចជាការធ្វើស្រែចម្ការ ហើយរុក្ខសាស្រ្ត និង សត្វពាហនៈគឺអោយទិន្នផលល្អ។
ភាគខាងលិចផ្លូវជាតិលេខ៦៖ គឺផ្ទៃដីគ្របដណ្តប់ទៅដោយតំបន់វាលរាបដែលលាតសន្ធឹងទៅដល់ បឹងទន្លេសាប។ នៅតំបន់នេះអាកាសធាតុផ្តល់ផលល្អសម្រាប់របរកសិកម្ម និងនេសាទត្រី ដើម្បីបំពេញតម្រូវការ នៅតាមខេត្ត និងការនាំចេញទៅក្រៅប្រទេសជិតខាងផងដែរ។
ពីរក្នុងចំណោមតំបន់ស្នូលទាំងបីនៅក្នុងឋបនីយដ្ឋានជីវមណ្ឌលទន្លេសាប ស្ថិតនៅកំពង់ធំ។
បឹងឆ្មារ (១៤ ៥៦០ ហិកតា) និង
ស្ទឹងសែន (៦ ៣៥៥ ហិកតា)។
ភ្នំ
ភ្នំសន្ទុក
អត្ថបទដកស្រង់ពី៖ km.wikipedia. org/wiki/ខេត្តកំពង់ធំ
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖