បារាស
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឈ្លើយ គឺ (សត្វ) ដែលទើបនឹងទាក់ឬចាប់បានមក ផ្លាងមិនទាន់សាំងនៅឡើយ ។
ឧទាហរណ៍៖ ដំរីបារាស គោព្រៃបារាស ឬ គោបារាស។ ពាក្យនេះសមជានឹងយល់ដោយស្មានថាជាភាសាបាលី បារគឺមានសេចក្ដីនឹកភ្នកទៅរកតែទីកន្លែងឯនាយដែលធ្លាប់នៅ” ប៉ុន្តែមិនដែលប្រទះឃើញមានប្រើសោះឡើយ។ ព. ប្រ. មនុស្សដែលផ្លាងមិនចុះក្នុងឱវាទនៃអាណាព្យាបាល ក៏ហៅ បារាស បានដែរ។
ប្រើជា ន. ក៏បាន ។
ឧទាហរណ៍៖ ចងបារាសភ្ជាប់នឹងធ្នាក់ យកធ្នាក់ទៅអន្ទងបារាស។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖