ធ្វើដំណើរដោយរថយន្តក្រុង
ខេត្តនេះគឺមានបណ្តាញផ្លូវជាតិ ដែលភ្ជាប់ពី ក្រុងភ្នំពេញ ចម្ងាយ ១៦៨ គីឡូម៉ែត និង ខេត្តសៀមរាបចម្ងាយ ១៥០ គីឡូម៉ែត ជាមួយនិងផ្លូវជាតិលេខ៦ ហើយ និង មានផ្លូវបំបែកចេញពីខេត្ត ទៅ ខេត្តព្រះវិហារ តាមផ្លូវជាតិលេខ៦៤ ដោយមានចម្ងាយ ១២៦ គីឡូម៉ែត។ នៅទីនេះគឺមានក្រុមហ៊ុនរថយន្តក្រុងជាច្រើនទៅមកពី ក្រុងភ្នំពេញ ទៅ ខេត្តសៀមរាប។ ក្រុមហ៊ុនរថយន្តក្រុង មានដូចជា សូរិយា នៅជិតផ្សារកណ្តាល, ជីអេសធី ឬ កាប់ពីតូ ជាធម្មតា គឺធ្វើដំណើរពី ម៉ោង ៧, ៨, ៩ ពេលព្រឹក ហើយនិង ម៉ោង ១២, ១, ២ ពេលល្ងាច ទៅ ខេត្តសៀមរាប ក្នុងតម្លៃ ប្រមាណ ៣ ដល់ ៥ ដុល្លារ។
ធ្វើដំណើរដោយរថយន្តឈ្នួល
ប្រសិនបើ លោកអ្នកធ្វើ ដំណើររយៈពេលខ្លីទៅ ខេត្តកំពង់ធំ អ្នកអាចធ្វើដំណើរបានតាមរថយន្តឈ្នួលបាន ដោយចេញដំណើរពីផ្សារថ្មី ប៉ុន្តែវាពុំសូវមានសុវត្តិភាព ដូចការ ធ្វើដំណើរតាមរថយន្តក្រុងនោះទេ។
-ពីក្រុងភ្នំពេញ ទៅ ខេត្តកំពង់ធំ តម្លៃ ១២ ០០០ រៀល
-ពី ខេត្តកំពង់ធំ ទៅ ខេត្តសៀមរាប តម្លៃ ១៥ ០០០រៀល រយៈពេល ២ ទៅ ៣ ម៉ោង
-ពី ខេត្តកំពង់ធំ ទៅ ត្បែងមានជ័យ ខេត្តព្រះវិហារ តម្លៃ ២៦ ០០០ រៀល រយៈពេល ៤ ទៅ ៦ ម៉ោង
អត្ថបទដកស្រង់ពី៖ km.wikipedia. org/wiki/ខេត្តកំពង់ធំ
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖