Posted on Leave a comment

អតីតភាពរបស់ខេត្តកំពត (Kampot is a Province of Cambodia)

យើងបានដឹងពីប្រវត្តិខេត្តកំពតនៅតិចតួចណាស់ ដោយសារខ្វះឯកសារស្រាវជ្រាវ។ អ្វីដែលយើងនឹង លើកយកមកបរិយាយពីអតីតកាលខេត្តកំពត មានច្រើននិយាយពីម្រេច អំបិល និងរមណីយដ្ឋាន នានាដែលបង្កើតឡើងកាលពីសម័យអាណាព្យាបាលតែប៉ុណ្ណោះ។ ជីវតាក្វាន់ ធ្លាប់បានពណ៌នាអំពី ការផលិតម្រេចនៅដើមសតវត្សទី១៣ ប៉ុន្តែការផលិតម្រេចពិត ប្រាកដគឺចាប់ផ្តើមពីសង្រ្គាមអាឆេ (Aceh War) នៅឥណ្ឌូណេស៊ីចន្លោះឆ្នាំ ១៨៧៣-១៩០៨។ ស្តេចស៊ុលតង់នៅអាឆេ បានដុតកម្ទេចចោលចម្ការម្រេចនៅឆ្នាំ ១៨៧៣-១៨៧៤ ដោយសារខ្លួនមិនចង់ឲ្យពួកហូឡង់កាន់កាប់លើចម្ការម្រេច ដ៏ស្តុកស្តម្ភឡើយ។ ហេតុដូចនេះហើយទើប ការផលិតម្រេចមួយផ្នែក បានត្រូវបង្វែរមកធ្វើនៅខេត្តកំពតជំនួសវិញ។ ក្នុងឆ្នាំ ១៩៣០ ក្នុងសៀវភៅឈ្មោះ “Un Empire francaise, L’Indochine” ក្រោមការដឹកនាំដោយលោក ម៉ាស្ប៉េរ៉ូ (G.Maspero) បានសរសេរថា ម្រេចគឺជាផលិតផលនាំចេញ សំខាន់បំផុតរបស់ពួកអាណានិគម។ ម្រេចស្ទើរតែទាំងអស់ ត្រូវបានគេនាំយកទៅប្រើប្រាស់ នៅប្រទេសបារាំងគឺ ២ ១០០ តោន ក្នុងឆ្នាំ ១៩២៧ , ២ ៦០០ តោន ក្នុងឆ្នាំ ១៩២៨ ចេញពីដែនដីឥណ្ឌូចិន រហូតដល់ខែ មេសា ឆ្នាំ ១៩២៨ មានច្បាប់ចែងពីការនាំចេញម្រេចដោយគ្មានដែនកំណត់ ចេញពីប្រទេស អាណានិគម។

ដែនដីអាណានិគម របស់បារាំងអាចនាំចេញ លើសពី ៣ ពាន់តោនជាមធ្យមក្នុងរយៈពេលបីឆ្នាំ ហើយនាំចេញបាន ៤ ២៣៥ តោនក្នុងឆ្នាំ ១៩២៧។ ផលិតកម្មម្រេច ស្ទើរតែបាត់ស្រមោលនៅក្នុង ដែនដីកូសាំងស៊ីន នៅពេលដែលចម្ការម្រេចធ្លាក់ទៅក្នុងដៃអ្នកដាំម្រេចខេត្តហៃណាន ប្រទេសចិន ដែលនៅក្នុងខេត្តហៃទៀន ប៉ុន្តែការផលិតនៅមាន ភាពនឹងនរនៅកម្ពុជា។ ម្រេច គឺតែងតែដើរតួសំខាន់ ក្នុងឧស្សាហកម្មខេត្តកំពត។ រសជាតិប្រហើរ និងម្សៅ ម្រេច (ម្រេចម៉ត់) បានធ្វើឲ្យម្រេចកំពត ក្លាយជាម្រេច ពិសេសបំផុតនៅលើពិភពលោក ជាស្តេចនៃគ្រឿងទេស ដែលគ្មានគូប្រជែងប្រចាំផ្ទះបាយ របស់ចុងភៅបារាំង។ ជាអកុសលដោយសារតែ ព្រឹត្តិការណ៍អាក្រក់មួយ ចំនួនបានកើតឡើងនៅកម្ពុជា បានបំផ្លិចបំផ្លាញនូវ វិសាលភាពនៃផលិតកម្មរបស់កម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានកម្ទេច ឧបករណ៍ និងគ្រឿងយន្ត ត្រូវបានគេបោះបង់ចោល កម្រិតអក្ខរភាពបានធ្លាក់ចុះយ៉ាងគំហុក។ សព្វថ្ងៃ ប្រជាជនប្រមាណ ៣៥% រស់នៅក្រោមបន្ទាត់ភាពក្រីក្រ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តកំពត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply