Posted on Leave a comment

ភូមិសាស្ត្រខេត្តក្រចេះ (Kratié is a Province of Cambodia)

ខេត្តក្រចេះស្ថិតនៅតំបន់ខ្ពង់រាបប៉ែកឦសាននៃ ប្រទេសកម្ពុជា សំបូរទៅដោយសម្បត្តិវប្បធម៌‌ប្រវត្តិសាស្រ្ត និងធម្មជាតិជាច្រើន ដែលទាក់ទាញចំណាប់អារម្មណ៍ ភ្ញៀវជាតិ និងអន្តរជាតិអោយមក ទស្សនាកំសាន្ត និងសិក្សាស្រាវជ្រាវ ដើម្បីបាន ឃើញបានយល់ និងបានស្គាល់ពីទិដ្ឋភាពពិតនៃ សម្បតិ្តទាំងនោះដោយខានពុំបាន។ ក្រៅអំពី លទ្ធភាពខាងផែ្នកទេសចរណ៍ខេត្តក្រចេះអាចផ្តល់ លទ្ធភាពលើវិស័យផេ្សងៗទៀតជាច្រើន ដូចជាវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌‌ និងអរិយធម៌‌ ដែលជាកេរ្តិ៍ដំណែលពីដូនតារបស់ខែ្មរបានបន្សល់ទុកអោយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កូនចៅជំនាន់ក្រោយផងដែរ។ ក្រចេះក្រុងជាទីប្រជុំជនតូចប៉ុនែ្តស្អាតលំអទៅដោយអាគារស្ថាបនាតាំងពីទសវត្ស ១៩៤០-១៩៥០ និង១៩៦០ ដែលមាន រចនាបថល្អប្រណិត។ នៅគ្រប់ទីកនែ្លងក្នុងខេត្តប្រកបដោយ ធម្មជាតិពិតដ៏សែនមនោរម្យ នៅខាងមុខមានដងទនេ្ល និងកោះនៅខាងក្រោយមានបឹងដ៏ធំ ដែលមានជំនោរបរិសុទ្ធ។ អ្នកដែលបានមកដល់ខេត្តក្រចេះ ជាលើកដំបូងប្រាកដជាមានអារម្មណ៏ សប្បាយរីករាយ នឹងបានគយគន់ទេសភាព ហើយនិងស្រូបខ្យល់រំភើយៗនាពេលរសៀលថៃ្ងរៀបលិច ដ៏ស្រស់ត្រកាល។ ខេត្តក្រចេះមានសត្វផ្សោតទឹកសាបដែលជាប្រភេទសត្វដ៏កម្រក្នុងពិភពលោកក៏ដូចជាក្នុងតំបន់ និងសំបូរទៅដោយរមណីយដ្ឋានបែបប្រវត្តិសាស្រ្តនិងធម្មជាតិដ៏ប្រពៃ ដែលមានការទាក់ទាញការចាប់អារម្មណ៏ពី គ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស និងមាន សារៈសំខាន់សំរាប់អ្នកសិក្សាស្រាវជ្រាវសែ្វងយល់។ លើសពីនេះខេត្តក្រចេះមានជនជាតិដើម ភាគតិចរស់នៅចំនួន៧ ជនជាតិដូចជា ព្នង ស្ទៀង គួយ ខោញ មិល ក្រោល ថ្មូន។ ខេត្តមានរមណីយដ្ឋានចំនួន ១៣ កនែ្លង ក្នុងនោះមានរមណីយដ្ឋានវប្បធម៌‌ប្រវត្តិសាស្រ្តចំនួន ៦ កនែ្លង និងរមណីយដ្ឋានធម្មជាតិចំនួន ៧ កនែ្លង។ ការធ្វើដំណើរតាមផ្លូវជាតិលេខ៧ ដែលមានចម្ងាយ ៣៤០ គ.ម. មានភាពងាយស្រួលគ្រប់រដូវកាលដោយបច្ចុប្បន្នផ្លូវជាតិត្រូវបានក្រាលកៅស៊ូរួចរាល់ហើយអ្នកទេសចរណ៍អាចធ្វើដំណើរ មកកាន់ខេត្តក្រចេះតាមមធ្យោបាយផ្ទាល់ខ្លួន រថយន្តតាក់ស៊ី រថយន្តក្រុង អ្នកទេសចរណ៍ក៏អាចធ្វើដំណើរតាមទនេ្លមេគង្គដែលមានចម្ងាយ ២២០ គម. ដោយប្រើមធ្យោបាយនាវាលឿន អ្នកធ្វើដំណើរអាចគយគន់ទេសភាពតាមដងទនេ្ល។ ការធ្វើដំណើរតាមផ្លូវអាកាសពុំទាន់អាចប្រព្រឹត្ត ទៅបាននៅឡើយដោយសារ អាកាសយាន្តដ្ឋានពុំទាន់បានកែលំអនិងពុំទាន់មានជើងហោះហើរនៅឡើយ។ លើសពីនេះភ្ញៀវទេសចរណ៍អាចបន្តដំណើរទៅកាន់ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងទៅប្រទេសជិតខាងដូចជា ប្រទេសលាវ និង វៀតណាម។

ទន្លេមេគង្គហូរចាប់ពីខាងជើងទៅខាងត្បូងខេត្ត មានប្រវែងប្រហែល ១៤០ គ.ម.ដែលហូរឆ្លងកាត់ក្នុងខេត្តក្រចេះ។ ទន្លេនេះគឺជាទីលំនៅរបស់ផ្សោត មច្ឆា និង បក្សាបក្សី។ លំហូរនៃទន្លេមេគង្គនៅក្រុងក្រចេះប្រែប្រួលយ៉ាងខ្លាំង។ មានកោះរាប់រយលិចទឹកនៅរដូវវស្សាជាច្រើននៅក្នុងទន្លេនេះ។ នៅឆ្នាំ ២០០៧ ដដែលនោះ រដ្ឋាភិបាលកម្ពុជាបានគ្រោងសាងសង់ទំនប់នៅក្នុងទន្លេមេគង្គក្បែរក្រុងក្រចេះ។ ខេត្តនេះក៏មានព្រៃឈើជាច្រើន ជួរភ្នំព្រះពាន់ ភ្នំព្រិច និងចម្ការកៅស៊ូ។ ភាគខាងកើតក្រចេះគឺជាតំបន់សត្វបក្សីដ៏សំខាន់មួយ។

ខេត្តនេះបានគ្របដណ្ដប់ភាគច្រើនបំផុតដោយព្រៃយ៉ាងក្រាស់។ រណ្ដៅជាច្រើនកើតចេញពីការទម្លាក់គ្រាប់បែកប្រតិបត្តិការបញ្ជីកំឡុងសង្គ្រាមវៀតណាម រណ្ដៅខ្លះត្រូវបានពេញប្រៀបដោយទឹក ដែលនៅតែមានឃើញនៅជនបទ។ ដែនដីភាគខ្លះនៅខេត្តក្រចេះគឺត្រូវបានប្រើសម្រាប់កសិកម្ម ទោះបីជាភាគរយរបស់ដីកសិកម្មទាំងនេះតូចជាងកន្លែងផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជាក៏ពិតមែនក្ដី។

ខេត្តនេះមានអាកាសធាតុខ្យល់រដូវ ដែលមានរដូវរងារចាប់ពីខែ វិច្ឆិកា ទៅដល់ មីនា រដូវក្ដៅចាប់ពីខែ មីនា ទៅដល់ ខែឧសភា និងរដូវវស្សាចាប់ពីខែ ឧសភា ដល់ តុលា។ មានទឹកជំនន់ជានិច្ចជាកាលនៅខេត្តក្រចេះ ទន្លេមេគង្គអាចមានទឹកហូរកាត់លើសលប់ខ្លាំងស្មើនឹង ៤ ម កំឡុងរដូវវស្សា។

ក្រចេះត្រូវបានគេស្គាល់ដោយទស្សនីយភាពមាត់ទន្លេគួរឱ្យទាក់ទាញ និង ភូមិស្រុក ហើយនិងវាលស្រែដ៏ខៀវស្រងាត់។

នេសាទដ្ឋានជាច្រើនជាផ្នែកនៃភូមភាគិទន្លេមេគង្គលើ ដែលមានសារៈសំខាន់ទ្រទ្រង់ដល់ប្រភេទសត្វបំលាស់ទី និងការនេសាទចិញ្ចឹមពោះ ប៉ុន្តែមិនបានដើរតួនាទីសំខាន់ខាងការនេសាទបែបពាណិជ្ជកម្មទេ។

ព្រៃឈើនៅក្រចេះប្រែទៅជាស្រឡះ និងមានកម្រាស់តិចជាងទីកន្លែងផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ដែលព្រៃទាំងនោះបានក្លាយជាដើមឈើរុះរោយ ជ្រុះស្លឹកកំឡុងរដូវប្រាំង។

អត្ថបទដកស្រង់៖ km.wikipedia.org/wiki/ខេត្តក្រចេះ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply