Posted on Leave a comment

តើពាក្យ «បុរាណ» មានន័យដូចម្ដេច ?


បុរាណ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. បុរាណ ) ចាស់, ដែលកើតមានមុន, ដែលមានយូរហើយ, ដែលធ្លាប់មានពីព្រេងនាយ : ពាក្យបុរាណ, របស់បុរាណ, ប្រាសាទបុរាណ ។ ប្រើជា ន. ក៏បាន : កាលពីបុរាណ, បុរាណពីដើម ។ ល ។ សព្ទនេះច្រើនប្រើជាបទសមាសភ្ជាប់នឹងនាមសព្ទឯទៀត, ដូចជា បុរាណកាល ( —រ៉ាណ:— ) កាលឬគ្រាពីដើម កាលពីព្រេងនាយ ។ បុរាណពិធី ( —រ៉ាណ:— ) បែប, បែបបទពីព្រេងនាយ ។ បុរាណភណ្ឌ (បុរ៉ាណៈភ័ន) របស់ចាស់, ទ្រព្យចាស់ ។ បុរាណរាជ (—រ៉ាណៈរាច) ស្ដេចពីព្រេងនាយ ។ បុរាណរាជ្យ (—រ៉ាណៈរាច) រាជ្យពីដើម ( ម. ព. រាជ និង រាជ្យ ផង)។ បុរាណវត្ថុ (—រ៉ាណៈ—) វត្ថុចាស់ (ដូចគ្នានឹង បុរាណភណ្ឌ ដែរ) ។ បុរាណវាទ —រ៉ាណៈវាត) ពាក្យពីព្រេងនាយ, ពាក្យចាស់។ បុរាណសម័យ (—រ៉ាណៈសៈម៉ៃ) សម័យពីដើម (ដូចគ្នានឹង បុរាណកាល) ។ ក្នុងកាព្យ អាចប្រើ បូរាណ បាន សម្រួលតាមសម្ផស្សកាព្យ ។ ម. ព. បូរាណ និង បោរាណ ទៀតផង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply