បោះ
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់គ្រវែង ឬចោលដោយដៃផ្ងារ : បោះឧស បោះអង្គញ់។ វាយសំពងឲ្យមុតកប់ ឲ្យលិចចុះ : បោះបង្គោល បោះស្នឹង បោះដែកគោល។ លក់ទំនិញលើកបូកបោះរួបរួមទាំងអស់ ដោយមិនគិតយកចំណេញច្រើន : យកសំពត់ហូល ៣០ ទៅបោះឲ្យហាង។ ធ្វើឲ្យដិតជាប់ជាស្នាមឬជារូបភាព ជាក្បាច់រចនា តាមស្នាមចម្លាក់ឬតាមពុម្ព : បោះត្រា បោះពុម្ពអក្សរ បោះពុម្ពក្បាច់។ បោះតម្រុយ ដោតតម្រុយ។ បោះទង លូតទងឈោងវារចេញ : ត្រឡាចបោះទង។ បោះទ័ព លើកទ័ពទៅឈប់ក្នុងទីណាមួយ។ បោះពាក្យ ឬ បោះសម្ដីបញ្ចេញពាក្យសម្ដីទ្រគោះដូចគេបោះអ្វីៗចោល។ល។ ព. ទ. បុ. បោះសន្ទូចរំលងភ្នំ រំលងអ្នកធំទៅរកឯអ្នកតូចមុន ឬរំលងមុខក្រសួងមិនតាមលំដាប់ពីនេះទៅនោះ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖