Posted on Leave a comment

តើពាក្យ «បោះ» មានន័យដូចម្ដេច ?


បោះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់​គ្រវែង ឬ​ចោល​ដោយ​ដៃ​ផ្ងារ : បោះ​ឧស បោះ​អង្គញ់។ វាយ​សំពង​ឲ្យ​មុត​កប់ ឲ្យ​លិច​ចុះ : បោះ​បង្គោល បោះ​ស្នឹង បោះ​ដែកគោល។ លក់​ទំនិញ​លើក​បូក​បោះ​រួបរួម​ទាំងអស់ ដោយ​មិន​គិត​យក​ចំណេញ​ច្រើន : យក​សំពត់​ហូល ៣០ ទៅ​បោះ​ឲ្យ​ហាង។ ធ្វើ​ឲ្យ​ដិត​ជាប់​ជា​ស្នាម​ឬ​ជា​រូប​ភាព ជា​ក្បាច់​រចនា តាម​ស្នាម​ចម្លាក់​ឬ​តាម​ពុម្ព : បោះ​ត្រា បោះ​ពុម្ព​អក្សរ បោះ​ពុម្ព​ក្បាច់។ បោះ​តម្រុយ ដោត​តម្រុយ។ បោះ​ទង លូត​ទង​ឈោង​វារ​ចេញ : ត្រឡាច​បោះ​ទង។ បោះ​ទ័ព លើក​ទ័ព​ទៅ​ឈប់​ក្នុង​ទី​ណា​មួយ។ បោះ​ពាក្យ ឬ បោះ​សម្ដីបញ្ចេញ​ពាក្យ​សម្ដី​ទ្រគោះ​ដូច​គេ​បោះ​អ្វី​ៗ​ចោល។ល។ ព. ទ. បុ. បោះ​សន្ទូច​រំលង​ភ្នំ រំលង​អ្នក​ធំ​ទៅ​រក​ឯ​អ្នក​តូច​មុន ឬ​រំលង​មុខ​ក្រសួង​មិន​តាម​លំដាប់​ពី​នេះ​ទៅ​នោះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply