Posted on Leave a comment

ប្រវត្តិសាស្ត្រក្នុងខេត្តតាកែវ (Takéo is a Province of Cambodia)

តាកែវជាខេត្តចំណាស់មួយត្រូវបានគេចាត់ទុកថាជា “ដើមកំណើតនៃអរិយធ៌មខ្មែរ” ដោយសារតែធ្លាប់ជាតំបន់កណ្តាលនៃនគរចេនឡាបន្ទាប់ពីការធ្លាក់ចុះនៃនគរភ្នំ។ ប្រវត្តិសាស្រ្ត ជាច្រើនដែលទាក់ទងនឹងសម័យ អាណាចក្រភ្នំ និងសម័យ ចេនឡា ដោយមាន ប្រាសាទបុរាណជាច្រើនរហូតដល់៣៤ប្រាសាទដែលបានកសាងឡើងមុនសម័យអង្គររវាងសតវត្សទី៥ដល់ទី៨។ សក្ដានុពលភាពសំខាន់ក្នុងខេត្ត នេះគឺវិស័យទេសចរណ៍ ដែលជាប្រភពចំណូលជូនរដ្ឋ និងអាចឱ្យប្រជាពលរដ្ឋទាញរកប្រយោជន៍ពីវិស័យនេះផងដែរ។ តំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តនេះមានភាគច្រើនជាទីតាំងប្រវត្តិសាស្ត្រ ដូចជា ប្រាសាទបុរាណជាដើម ដែលធ្វើឱ្យទេសចរចូលចិត្តមកធ្វើការសិក្សាស្រាវជ្រាវ ព្រមទាំងទទួលនូវអារម្មណ៍បរិសុទ្ធ ពីទេសភាពប្រណីតៗជុំវិញតំបន់ ប្រាសាទបុរាណនោះផងដែរ។តាកែវត្រូវបានគេគិតថាជាកន្លែងកំណើតនៃអរិយធម៌ខ្មែរ។ ពាណិជ្ជករនៃប្រទេសចិនបានរៀបរាប់ថា រាជាណាចក្រខ្មែរកាលពីដើមមានទីតាំងស្ថិតនៅតាកែវ ដែលមានឈ្មោះថា “ហ្វ៊ូណន” ហើយពួកគេបាននិយាយទៀតថា នេះជាព្រះរាជាណាចក្រដែលមានកំពែងព័ទ្ធជុំវិញ។ ភស្ដុតាងនៃវត្ថុបុរាណនៅអង្គរបុរី បានបញ្ជាក់ថាទីនេះជាកន្លែងដែល ជាមូលដ្ឋាននៃព្រះរាជាណាចក្រខ្មែរយ៉ាងសំខាន់ចាប់តាំងពីដើមឆ្នាំ ៤០០ មុនគ្រិស្តសករាជ។ ក្នុងចំណោមខេត្តទាំង ២៤ ខេត្តតាកែវគឺជាខេត្តមួយដែលមានវ័យចំណាស់ជាងគេក្នុងប្រវត្តិសាស្រ្ត ដែលមានប្រវត្តិទាក់ទង់និងអាណាចក្រភ្នំ និងចេនឡា។ ខេត្តតាកែវមានប្រាសាទបុរាណចំនួន ៣៤ ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុក ហើយក៏ជាដួងព្រលឹងនៃប្រជាជនខ្មែរកាលជំនាន់នោះនិងប្រទេសកម្ពុជាយើងផងដែរ។ បច្ចុប្បន្នខេត្តតាកែវមានប្រាសាទ ដែលមានរូបរាងច្បាស់លាស់ចំនួន ៩កន្លែងដែលទាក់ទងនឹងប្រវត្តិសាស្រ្តគឺ៖

  • ប្រាសាទភ្នំដា ស្ថាបនាឡើងនៅក្នុងសតវត្សទី៦ ស្ថិតនៅក្នុងស្រុកអង្គរបូរី។
  • ប្រាសាទបាយ៉ង់កោរ ស្ថាបនាឡើងក្នុងសតវត្សទី៧ ស្ថិតនៅលើកំពូលភ្នំ បាយ៉ង់ ស្រុកគិរីវង់។
  • ប្រាសាទនាងខ្មៅ: ស្ថាបនាឡើងក្នុងសតវត្សទី១០ ស្ថិតនៅក្នុងស្រុកសំរោង។
  • ប្រាសាទភ្នំជីសូរ: ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅលើកំពូលភ្នំជីសូរ ក្នុងស្រុកសំរោង។
  • ប្រាសាទភ្នំតាម៉ៅ: ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅក្នុងស្រុកបាទី។
  • ប្រាសាទថ្មដុះ: ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅក្នុងស្រុកបាទី។
  • ប្រាសាទតាព្រហ្មទន្លេបាទី: ស្ថាបនាឡើងក្នុងសតវត្សទី១២ និងដើមសតវត្សទី១៣ ស្ថិតនៅក្នុងស្រុកបាទី។
  • ប្រាសាទយាយពៅ: ស្ថាបនាឡើងក្នុងសតវត្សទី១២ ស្ថិតនៅក្នុងស្រុកបាទី។
  • ប្រាសាទជប់ពល: ស្ថិតនៅក្នុងក្រុងដូនកែវ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តតាកែវ

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply