ប្រមាណ
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រាប់, ស្ទង់ការ, ស្ទង់ដំណើរ; គ្នេរ ដោយស្មាន ។
ឧទាហរណ៍៖ ប្រមាណការមិនត្រូវ មានច្រើនណាស់នឹងរាប់ពុំបានប្រមាណពុំអស់ឡើយ។ល។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បមាណ ) ការរាប់, ការស្ទង់, គ្នេរ, ស្មាន, ចំនួន; ពាក្យ, សេចក្ដីដែលគួររាប់គួរយកជាការពិតបាន; ការកំណត់ឬស្ទង់ដំណើរ ។
ឧទាហរណ៍៖ ធ្វើការមិនស្គាល់ប្រមាណ; មនុស្សមិនស្គាល់ប្រមាណខ្លួន; នឹងយកពាក្យនេះជាប្រមាណពុំបាន, សេចក្ដីនេះគួរយកជាប្រមាណបាន ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖