Posted on Leave a comment

តើពាក្យ «ប្រមាណ» មានន័យដូចម្ដេច ?


ប្រមាណ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រាប់, ស្ទង់ការ, ស្ទង់ដំណើរ; គ្នេរ ដោយស្មាន ។
ឧទាហរណ៍៖ ប្រមាណ​ការ​មិន​ត្រូវ មាន​ច្រើន​ណាស់​នឹង​រាប់​ពុំ​បាន​ប្រមាណ​ពុំ​អស់​ឡើយ។ល។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បមាណ ) ការរាប់, ការស្ទង់, គ្នេរ, ស្មាន, ចំនួន; ពាក្យ, សេចក្ដីដែលគួររាប់គួរយកជាការពិតបាន; ការកំណត់ឬស្ទង់ដំណើរ ។
ឧទាហរណ៍៖ ធ្វើការមិនស្គាល់ប្រមាណ; មនុស្សមិនស្គាល់ប្រមាណខ្លួន; នឹងយកពាក្យនេះជាប្រមាណពុំបាន, សេចក្ដីនេះគួរយកជាប្រមាណបាន ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply