Posted on Leave a comment

តើពាក្យ «ប្រមោយដំរី» មានន័យដូចម្ដេច ?


ប្រមោយដំរី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្មៅ​មួយ​ប្រភេទ​មាន​ដើម​ឈរ ស្លឹក​ក្រាស់​ជ្រួញ​ៗ ផ្កា​សណ្ឋាន​ក្រវង់​លំនាំ​ប្រមោយ​ដំរី (អ្នក​ខ្លះ​ហៅ​តាម​ចិន​ថា ម៉ោង​ជាង)។
ឈ្មោះស្មៅម៉្យាង ដុះតាមមាត់ផ្លូវ នៅគ្រប់ស្រុកក្ដៅសកលលោក បែបភាពចេញផ្កាមានរាងដូចប្រមោយដំរី ។ ជារុក្ខជាតិសម្រាប់ធ្វើឱសថ គេឆុងស្លឹក និងមែកខ្ចីៗ ផឹកដើម្បីរម្ងាប់ប្រទាលត្រអាក ។ ផ្កាអាចឆុងផឹកបន្តិចៗ សម្រាប់ឲ្យរដូវស្រ្តីដើរស្រួល បើផឹកច្រើនអាចធ្វើឲ្យរលូតកូន ។ គេស្ងោរស្លឹក និងមែក ឬ ធាង ជាថ្នាំសសម្លាប់ព្រូន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply