ប្រមោយដំរី
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅមួយប្រភេទមានដើមឈរ ស្លឹកក្រាស់ជ្រួញៗ ផ្កាសណ្ឋានក្រវង់លំនាំប្រមោយដំរី (អ្នកខ្លះហៅតាមចិនថា ម៉ោងជាង)។
ឈ្មោះស្មៅម៉្យាង ដុះតាមមាត់ផ្លូវ នៅគ្រប់ស្រុកក្ដៅសកលលោក បែបភាពចេញផ្កាមានរាងដូចប្រមោយដំរី ។ ជារុក្ខជាតិសម្រាប់ធ្វើឱសថ គេឆុងស្លឹក និងមែកខ្ចីៗ ផឹកដើម្បីរម្ងាប់ប្រទាលត្រអាក ។ ផ្កាអាចឆុងផឹកបន្តិចៗ សម្រាប់ឲ្យរដូវស្រ្តីដើរស្រួល បើផឹកច្រើនអាចធ្វើឲ្យរលូតកូន ។ គេស្ងោរស្លឹក និងមែក ឬ ធាង ជាថ្នាំសសម្លាប់ព្រូន ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖