Posted on Leave a comment

តើពាក្យ «ប្រោះ» មានន័យដូចម្ដេច ?


ប្រោះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រលាស់​ទឹក​រឿយ​ៗ ដោយ​ផ្ទាត់​នឹង​ម្រាម​ដៃ ឬ​ដោយ​ចម្រៀក​ស្លឹក​ចេក​ជាដើម
ឧទាហរណ៍៖ ប្រោះ​ទឹក​ក្រអូប ប្រោះ​ទឹក​អប់។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ប្រទាល​មួយ​ប្រភេទ មាន​មើម​ក្រអូប ស្លឹក​ក្រអូប គេ​ច្រើន​ដាំ​យក​មើម​ប្រើ​ជា​ថ្នាំ ជា​គ្រឿង​ក្រអូប ឬ​សម្រាប់​លក់​ឲ្យ​អ្នក​ដែល​ត្រូវ​ការ។
ឧទាហរណ៍៖ មើម​ប្រោះ។

                     ប្រោះ ជាប្រទាលគ្មានដើម មានស្លឹក ២៣ គ្របលើដី គេដាំយកមើមប្រើជាថ្នាំនៅក្នុងសួនគ្រប់ប្រទេសក្តៅនៃអាស៊ី។ មើមមានក្លិនក្រអូប ចាស់ៗតែងបរិភោគជាមួយម្លូស្លា។ គេប្រើមើមធ្វើថ្នាំក្អក និងសំរាប់បិទបង្លើយទារក។ ផ្កាព៌ណ ស ក្លិនក្រអូបអាចហាលស្ងួត ហើយអប់ខោ អាវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply