ប្រោះ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រលាស់ទឹករឿយៗ ដោយផ្ទាត់នឹងម្រាមដៃ ឬដោយចម្រៀកស្លឹកចេកជាដើម
ឧទាហរណ៍៖ ប្រោះទឹកក្រអូប ប្រោះទឹកអប់។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រទាលមួយប្រភេទ មានមើមក្រអូប ស្លឹកក្រអូប គេច្រើនដាំយកមើមប្រើជាថ្នាំ ជាគ្រឿងក្រអូប ឬសម្រាប់លក់ឲ្យអ្នកដែលត្រូវការ។
ឧទាហរណ៍៖ មើមប្រោះ។
ប្រោះ ជាប្រទាលគ្មានដើម មានស្លឹក ២៣ គ្របលើដី គេដាំយកមើមប្រើជាថ្នាំនៅក្នុងសួនគ្រប់ប្រទេសក្តៅនៃអាស៊ី។ មើមមានក្លិនក្រអូប ចាស់ៗតែងបរិភោគជាមួយម្លូស្លា។ គេប្រើមើមធ្វើថ្នាំក្អក និងសំរាប់បិទបង្លើយទារក។ ផ្កាព៌ណ ស ក្លិនក្រអូបអាចហាលស្ងួត ហើយអប់ខោ អាវ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖