ផល
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ផ្លែ; សេចក្ដីចម្រើន; លាភ; ចំណេញ; រង្វាន់; សម្បត្តិ; សេចក្ដីរុងរឿង; ការដុះដាល; ប្រយោជន៍ដែលបានសម្រេចហើយ; អ្វីៗដែលកើតមកអំពីហេតុ; សុខទុក្ខដែលកើតអំពីកម្ម; លេខល័ព្ធ។
ឧទាហរណ៍៖ ឆ្នាំនេះសារពើដំណាំមានផលល្អជាងឆ្នាំមុន; ខ្ញុំខំប្រឹងធ្វើការណាស់ ប៉ុន្តែមិនសូវមានផលប៉ុន្មាន; កម្មឲ្យផល; ផលបុណ្យពីព្រេងនាយ; បានសម្រេចមគ្គផល ។ ល ។
ផលកាល (ផៈល៉ៈ—) ន. (សំ. បា.) រដូវឈើមានផ្លែ : សម័យនេះជាផលកាល ។ ផលចិត្ត (ផៈល៉ៈចិត) ន. (សំ.បា. )ចិត្តដែលបានសម្រេចលោកុត្តរផល( ហៅបានតាំងអំពីសោតាបត្តិផលរៀងដល់អរហត្តផល ) , ជាគូគ្នានឹង មគ្គចិត្ត (ព. ពុ. សម្រាប់ប្រើខាងលោកុត្តរធម៌ ), ផលញាណ(ផៈល៉ៈញាន) ន.( បា. ផលញ្ញាណ; សំ. ផលជ្ញាន ) ប្រាជ្ញាដែលឆ្លុះឃើញលោកុត្តរផល ( ព. ពុ. ជាគូគ្នានឹង មគ្គញាណ ) ។ផលព្រឹក្ស (ផៈល៉ៈព្រឹក) ន. ( សំ. ផលវ្ឫក្ស; បា. ផលរុក្ខ ) ឈើដែលមានផ្លែ គឺឈើដែលបញ្ចេញផ្កាហើយកកើតជាផ្លែផង ។ ព.ផ្ទ. បុប្ផព្រឹក្ស ឬ បុស្បព្រឹក្ស ។ ផលសម្បទា ឬ ផលសម្ប័ទ(ផៈល៉ៈស័មប៉ៈទា ឬ —ស័ម-ប័ត) ន.(បា. ផលសម្បទា; សំ. ផលសំបទ៑ ឬ—សម្បទ៑) ការបរិបូណ៌ដោយផល, ការចម្រើនផល ។ ផលសិទ្ធិ (ផៈល៉ៈសិត-ធិ ឬ —សិត) ន. ( សំ. បា. ) ការសម្រេចផល ។ផលានិសង្ស (ផៈល៉ានិសង់) ន. ( បា. > ផល + អានិសំស ) អានិសង្សនៃផល, ការហូរមកនៃផល គឺសេចក្តីសុខសេចក្តីចម្រើនដែលកើតអំពីផលនៃអំពើល្អ ។ផលានុផល (ផៈល៉ានុផល់) ន. ( បា. ផល + អនុផល ) ផ្លែនិងផ្លែតាមលំដាប់, ផ្លែមុននិងផ្លែក្រោយ; ផ្លែធំនិងផ្លែតូច ។ពាក្យនេះ តាមទម្លាប់ដែលប្រើមក គឺសំដៅយកផលដំណាំសំខាន់ៗ ដូចជាស្រូវ, ពោត ដែលប្រើជាអាហារចាំបាច់ និងផលដំណាំបន្ទាប់បន្សំរាយរងផ្សេងៗ ដូចជាល្មុត, ស្វាយ ចេក ជាដើម : ឆ្នាំនេះ ផលានុផលគ្រប់ប្រភេទនៅប្រទេសយើងបានចម្រើនកើនជាងឆ្នាំមុន ។ ផលាផល (ផៈល៉ាផល់) ន. ( សំ. បា. ) ផ្លែតូចនិងផ្លែធំ ( ផ្លែឈើតូចធំ ) : ស្វែងរកផលាផលជាអាហារ ។ ផលារាម (ផៈល៉ារ៉ាម) ន. ( សំ. បា. <ផល + អារាម ) សួនឈើមានផ្លែ, ចម្ការដំណាំមានផ្លែ ។ ផលាហារ (ផៈល៉ា—) ន. ( សំ. បា. ) ផ្លែជាអាហារ, ផ្លែឈើសម្រាប់ប្រើជាអាហារ ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (131)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (215)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)