Posted on Leave a comment

តើពាក្យ «ផល ផលិតផលជលផល» មានន័យដូចម្ដេច ?


ផល ផលិតផលជលផល


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផលដែលគេរុករក និងប្រមូលយកវាពីធម្មជាតិ មានវារីសត្វ និងវារីរុក្ខជាតិ ដូចជា មច្ឆជាតិ ផ្កាថ្ម សារាយជាដើម ដែលអាចហៅបានថាជាផលជលផល។ ពេលដែលគេយកផលរុករកប្រមូលយកបានពីធម្មជាតិទៅកែច្នៃ គេនឹងទទួលបានផលិតផលកែច្នៃផលជលផល (ផលិតផលជលផល) ដែលមានជាអាទិ៍ ផលនេសាទកែច្នៃ (ប្រហុក ផ្អក ត្រីឆ្អើរ ត្រីងៀត បង្គារក្រៀម។ល។) ឬសារាយក្រៀមជាដើម។ ផលិតផលកែច្នៃផលជលផលទាំងនេះពុំរាប់បញ្ចូលនូវផលិតផលទាំងឡាយណាដោយរោងចក្រធុនតូច ធំ មធ្យម សិប្បកម្មដែលបានធ្វើការវេចខ្ចប់ច្រកចូលក្នុងកំប៉ុង ឬកែវ ដបបិទជិត ឬមានសម្បកវេចខ្ចប់បិទជិតដែលការពារបាននូវការចម្លងមេរោគផ្សេងៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply