Posted on Leave a comment

តើពាក្យ «ផលប្រយោលអាអេរ៉ូសូល» មានន័យដូចម្ដេច ?


ផលប្រយោលអាអេរ៉ូសូល


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា កម្លាំងរំភាយរស្មី​ ប្រយោលបង្កឡើងដោយអាអេរ៉ូសូលក្នុង ប្រព័ន្ធអាកាសធាតុតាមរយៈការកែប្រែគុណភាពអុបទិកនិង អាយុកាលពពក ។​ ផលប្រយោជន៍មានពីរខុសគ្នាគឺ៖​​​​​​ផលប្រយោលទី១ ឥទ្ធិពលបញ្ចេញថាមពលនៃកម្លាំងរំភាយរស្មី ដែលកើតឡើងដោយសារកំណើន អាអេរ៉ូសូល ពីសកម្មភាពមនុស្ស និងបង្កឲ្យមានកំណើនកំហាប់តំណក់ទឹកដំបូង ហើយថយចុះទំហំតំណក់ទឹកនៅតាមសមាសភាពទឹករាវ ដែលនាំឲ្យមានកំណើនអាល់បេដូពពក ។ បាតុភូតនេះហៅថា ផលប្រយោលទី១ ឬផលថូម៉ី ( Towmey)។ ផលប្រយោលទី២ ឥទ្ធិពលបញ្ចេញថាមពលនៃកម្លាំងរំភាយរស្មីមួយកើតឡើងពីអាអេរ៉ូសូលដោយសារមនុស្ស ដែលនាំឲ្យមានការថយចុះតំណក់ទឹក និងប្រសិទ្ធភាពភ្លៀង ជាហេតុធ្វើឲ្យមានកំណែប្រែសមាសធាតុ ទឹករាវ កម្រាស់ពពក និងអាយុកាលពពក ។ ឥទ្ធិពលនេះហៅថា ផលប្រយោលទីពី២ ឬផលអាយុកាលពពក ឬផលអាលប្រិច (Albrecht) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply