ផលប្រយោលអាអេរ៉ូសូល
👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា កម្លាំងរំភាយរស្មី ប្រយោលបង្កឡើងដោយអាអេរ៉ូសូលក្នុង ប្រព័ន្ធអាកាសធាតុតាមរយៈការកែប្រែគុណភាពអុបទិកនិង អាយុកាលពពក ។ ផលប្រយោជន៍មានពីរខុសគ្នាគឺ៖ផលប្រយោលទី១ ឥទ្ធិពលបញ្ចេញថាមពលនៃកម្លាំងរំភាយរស្មី ដែលកើតឡើងដោយសារកំណើន អាអេរ៉ូសូល ពីសកម្មភាពមនុស្ស និងបង្កឲ្យមានកំណើនកំហាប់តំណក់ទឹកដំបូង ហើយថយចុះទំហំតំណក់ទឹកនៅតាមសមាសភាពទឹករាវ ដែលនាំឲ្យមានកំណើនអាល់បេដូពពក ។ បាតុភូតនេះហៅថា ផលប្រយោលទី១ ឬផលថូម៉ី ( Towmey)។ ផលប្រយោលទី២ ឥទ្ធិពលបញ្ចេញថាមពលនៃកម្លាំងរំភាយរស្មីមួយកើតឡើងពីអាអេរ៉ូសូលដោយសារមនុស្ស ដែលនាំឲ្យមានការថយចុះតំណក់ទឹក និងប្រសិទ្ធភាពភ្លៀង ជាហេតុធ្វើឲ្យមានកំណែប្រែសមាសធាតុ ទឹករាវ កម្រាស់ពពក និងអាយុកាលពពក ។ ឥទ្ធិពលនេះហៅថា ផលប្រយោលទីពី២ ឬផលអាយុកាលពពក ឬផលអាលប្រិច (Albrecht) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖