ផ្សោតបង្វិល
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា -ទំហំ ៖ ប្រវែងសរុប 2400 ម.ម ចំពោះឈ្មោល និង 2000 ម.ម ចំពោះញី ទំនង់ច្រើនជាង 77 គក្រ។ -ភិនភាគ ៖ ដងខ្លួនមានរាងស្រាវ មាត់តូច វែងស្ដើង ហើយមានពណ៌ក្រម៉ៅ ។ ក្បាលមានរាងមូលទ្រវែងស្រាវ ។ វាមានផ្នត់ស្ថិតនៅត្រង់ថ្ងាស និងមាត់នេះ មានពណ៌ខ្មៅ ។ ជាធម្មតា វាលោតចេញពីក្នុងទឹក ហើយអាចបង្វិលខ្លួនរហូតដល់ ប្រាំពីរជុំ មុនពេលធ្លាក់ចូលក្នុងទឹកវិញ ។ -ជីវសាស្រ្ត ៖ ហ្វូងវាមានចាប់ពី 50ក្បាលឡើងទៅ ។ វារកស៊ីនៅពេលយប់ ចំណីអាហាររបស់វា មានត្រី និងមឹក។ -របាយ និង ស្ថានភាព ៖ ជាប្រភេទសត្វមានតិចតួច ស្ថិតនៅតាមបណ្ដោយឆ្នេរសមុទ្រ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖