ផ្សោតពណ៌ផ្កាឈូក
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា -ទំហំ ៖ ប្រវែងសរុប 3200 ម.ម ចំពោះឈ្មោល និង 2500 ម.ម ចំពោះញី ទំនង់រហូតដល់ 284 គក្រ។ -ភិនភាគ ៖ ផ្សោតប្រភេទនេះ មានការប្រែប្រួលខ្ពស់តាមប្រភេទនិមួយៗ និង ត្រូវបានសំគាល់លក្ខណៈវាដោយ ដងខ្លួនរឹងមាំ និងមានប្រវែងវែង ។ កូនដែលទើបនឹងកើត មានពណ៌ស្រាល បន្ទាប់មកនៅពេលពេញវ័យ វាមានពណ៌ផ្កាឈូកស្រាល មានអុចៗ ឬ ស្នាមអុចធំៗ ។ -ជីវសាស្រ្ត ៖ វារស់នៅជាក្រុមដែលមានតិចជាង 10ក្បាល តែពេលខ្លះមានរហូតដល់ទៅ 30ក្បាល ។ ក្រុមនេះចូលចិត្តរស់នៅ និងលេងតាមឆ្នេរខ្សាច់ ហើយរកចំណីតាមចន្លោះផ្ទាំងថ្ម ។ -របាយ និង ស្ថានភាព ៖ ជាប្រភេទសត្វមានតិចតួច ស្ថិតនៅតាមបណ្ដោយឆ្នេរសមុទ្រ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖