ពក
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កកើតជាពក (ជានាមកិរិយា ) ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាច់ដែលដុះជាដុំខ្ពស់ជាងសាច់ប្រក្រតី។
ឧទាហរណ៍៖ ពកដៃ, ពកជើង, ពកថា្ងស, ពក-ក ។
សាច់រុក្ខជាតិ ឬលតាជាតិដែលដុះជាកំពូកខ្ពស់ជាងសាច់ប្រក្រតី។
ឧទាហរណ៍៖ ពកធ្នង់, ពកបេង, ពកស្រឡៅ; ពកខ្ញៃ ( ពកវល្លិខ្ញែ ) ។
សាច់ដែលពករម៉ិងរម៉ង់រឹងៗ នៅកែងដៃឬកែងជើង មានសណ្ឋាននិងទំហំស្រដៀងនឹងផ្លែស្លាហៅថា ពកស្លា ។
ដំបៅមួយប្រភេទចេញជាពកបែកគគុះគគុល មិនងាយនឹងថែរក្សាឲ្យសះជា។
ឧទាហរណ៍៖ ដំបៅពក ។
ឈ្មោះឫស្សីពួកមួយ មានប្រហោងសាច់ស្ដើងរឹងស្រួយ សម្បុរខាងក្រៅរលោង សម្រាប់ប្រើការផ្សេងៗមានធ្វើត្រល់, ប៉ី, ខ្លុយជាដើម។
ឧទាហរណ៍៖ ត្រល់ពក, ប៉ីពក, កា្លក់ពក, បំពង់ពក ។
👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះបីឡកា ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖