ពង
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ជានាមកិរិយា ) ដោរពង់ឡើង, ប៉ោងស្តុលឡើង ដោយចំហាយក្ដៅ, ដោយរលាកភ្លើង ឬដោយត្រដុស, ទង្គិច, ប៉ះ, ជល់។
ឧទាហរណ៍៖ ដើរកាត់វាលខ្សាច់ក្ដៅពងជើងអស់, រលាកភ្លើងពងស្បែកស្ដុល ។
បង្កើតពង, បញ្ចេញស៊ុតមេមាន់មួយពងបាន ៨ មេមួយទៀតពងបាន ១០ ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្បែក ឬសាច់ដែលដោរពង់ឡើង, ដែលប៉ោងស្ដុលឡើងដោយចំហាយក្ដៅ, ដោយរលាកភ្លើងឬដោយត្រដុស, ទង្គិច, ប៉ះ, ជល់ ។ អណ្ឌៈរបស់សត្វចំពួកខ្លះ គឺដុំដែលកើតចេញចាកពោះសត្វញីពួកខ្លះ ជាដុំមានសំបកស្រោមពីខាងក្រៅដែលកើតជាកំណើតម្តងសិន ហើយទើបញាស់ចេញជាកូន ។
ឧទាហរណ៍៖ ពងរុយ, ពងចៃ, ពងបង្កួយ, ពងមាន់, ពងអណ្តើក, ពងទន្សង, ពងក្រពើ…( ព. សា.; ព. រ. ហៅ ស៊ុត; ព. ខ្ព. ហៅ អណ្ឌៈ ) ។
ចំណែកអង្គជាតពីរដុំរបស់មនុស្សប្រុសឬសត្វតិរច្ឆានឈ្មោលចំពួកខ្លះ ស្ថិតនៅត្រង់ខាងក្រោមស្វាស បើមានតែមួយដុំ ហៅ ពងត្មោល ( ព. សា.; ព. រ. ហៅ ពងល្វា ឬ ពងស្វាស; ព. ខ្ព. ហៅ អណ្ឌៈ ) ។ ពងក្ដ ន. ( ព. អា. ) ពងល្វា, ពងស្វាស ។ ពងក្ដ ! ពាក្យអាសគ្រាម ទ្រគោះច្រឡោះបោះ ជាអសប្បុរិសវាចាថាបញ្ជោះឲ្យគ្នាដោយឈ្លានពានប្រមាថមើលងាយ( ជាសម្ដីពុំគួរប្រើ ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖