ពពុះ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កម្សួល ឬព្រួចទឹកដែលប៉ោងឡើងដោយកម្លាំងប៉ះ, ទង្គិច, ខ្ពុរឡើង ឬដោយកម្លាំងដែលពុះខ្ជោលឡើង។
ឧទាហរណ៍៖ ពពុះទឹក, ពពុះរលក, ពពុះបបរ, បែកពពុះមាត់, ទឹកត្នោតជូរឡើងពពុះស្កុល ។ ល ។
សភាពនៃថ្លៃទំនិញ សេវា ឬមូលបត្រ ដែលកើនឡើងខ្ពស់ហួសពីកម្រិតថ្លៃ ឬសក្តានុពលពិតប្រាកដរបស់ទំនិញ សេវា ឬមូលបត្រនោះក្នុងរយៈពែលជាក់លាក់មួយ។
ឧទាហរណ៍៖ ថ្លៃដីនៅទីផ្សារអចលនទ្រព្យកម្ពុជាបានកើនឡើងជារបៀបពពុះនៅចន្លោះឆ្នាំ២០០៧-២០០៨ ក្នុងខណៈពេលដែលតម្រូវការអចលនទ្រព្យមានការកើនឡើងយ៉ាងគំហុក។
👉ថ្នាក់ពាក្យជា គីមី
មានន័យថា ការពង្រាយពពុះខ្យល់ក្នុងវត្ថុរាវ។ គេហៅម្យ៉ាងទៀតថា lather (ពពុះ)។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖