Posted on Leave a comment

តើពាក្យ «ពពុះទឹក» មានន័យដូចម្ដេច ?


ពពុះទឹក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពពុះដែលកើតក្នុងសមុទ្ទ កកខះសាច់ ជ្រោកស្វិតទន់ល្មួតជក់លេបទឹក សម្រាប់ប្រើការលុបលាងមុខជាដើម ( អ្នកខ្លះហៅ ផ្សិតសមុទ្ទ ) ។ ឈ្មោះថ្មវិសេសមួយប្រភេទ សាច់ផុយស្រួយ សម្រាប់ប្រើការធ្វើកន្ទុយបារីជាដើម។
ឧទាហរណ៍៖ កន្ទុយបារីពពុះទឹក, ខ្សៀពពុះទឹក ។

                    ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២៥-២៩ ស.ម។ រាងដូចសត្វទាប៉ុន្តែរាងតូចល្អិត ផ្នែកខ្នងពណ៌ប្រផេះត្នោត ចំពុះស្រួចស្តើងមើលទៅហាក់ដូចជាគ្មានកន្ទុយ។ រដូវមិនបន្តពូជៈ ឈ្មោល និងញីមានថ្ពាល់ ក និងផ្នែកពោះមានពណ៌ត្នោតខ្ចី ចំពុះលឿងខ្ចី ផ្នែកខ្នងមានពណ៌ក្រម៉ៅជាំ។ រដូវបន្តពូជៈ ឈ្មោល និងញីមានបន្ទូលក្បាល កញ្ចឹងក និងផ្នែកខ្នងមានពណ៌ខ្មៅ ភ្នែកលឿង។ ទីជំរកៈ ត្រពាំង បឹង តំបន់វាលភក់។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ ជីវសាស្រ្តៈ មុនហើរទទះស្លាប ខ្លាំងៗរួចហើរពីលើផ្ទៃទឹកជាមុនសិន។ រដូវបន្តពូជៈ ខែមេសា ដល់កុម្ភៈ សំបុកអណ្តែតលើទឹកពងចំនួន ៣ទៅ ៧។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply