Posted on Leave a comment

តើពាក្យ «ពោធិសម្ភារ» មានន័យដូចម្ដេច ?


ពោធិសម្ភារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការសាងសន្សំឲ្យបានសម្រេចពោធិ គឺការកសាងបម្រុងឲ្យបានត្រាស់ជាព្រះពុទ្ធ។
ឧទាហរណ៍៖ ពោធិសត្វបំពេញពោធិសម្ភារ (ព. ពុ. ) ។

                     ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា តេជះបារមី, ថាអំណាចបុណ្យ ឬថា ទីពឹងពំនាក់ ផងក៏មាន សម្រាប់ថ្លែងសេចក្ដីសរសើរតេជះព្រះមហាក្សត្រិយ៍។
ឧទាហរណ៍៖ សូមជ្រកកោនក្រោមម្លប់ពោធិសម្ភារនៃព្រះករុណាជាម្ចាស់ជិវីតលើត្បូង… ( ម. ព. ពោធិ និង សម្ភារ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply