ពោធិ៍
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ពោធិ ) ឈើដែលព្រះមហាសត្វគង់អាស្រ័យក្នុងម្លប់ ទ្រង់ក៏បានត្រាស់ជាព្រះពុទ្ធ ។ ឈើដែលហៅថា ពោធិ៍ៗ សព្វថ្ងៃនេះតាមឈ្មោះដើមហៅថា អស្សត្ថ ឬ អស្សត្ថព្រឹក្ស តែដោយហេតុដែលព្រះសក្យមុនីគោតមទ្រង់បានត្រាស់ជាព្រះពុទ្ធក្នុងម្លប់នោះ ក៏ក្លាយឈ្មោះថា ពោធិ៍ ឬ ពោធិទ្រុម, ពោធិព្រឹក្ស រៀងមក ( ម. ព. ពោធិ៍បាយ ផង ) ។
ឈ្មោះព្រឹក្ស កម្ពស់ ១០ ទៅ ២៥ ម នាំពីប្រទេសឥណ្ឌាមកដាំជាលម្អ ក្នុងទ្វីបអាស៊ីផ្នែកអាគ្នេយ៍។ នៅស្រុកខ្មែរគេ គេនិយមដាំពោធិ៍ក្នុងទីវត្ត និងជិតផ្សារ ។ សម្បកអាចជំនួសស្លាបាន សម្រាប់ស៊ីម្លូរ ។ ជ័រពោធិ៍ជាថ្នាំបញ្ចុះ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖