Posted on Leave a comment

តើពាក្យ «ភេរវៈ» មានន័យដូចម្ដេច ?


ភេរវៈ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. ភៃរវ ) ដែលគួរខ្លាច, ដែលគួរស្បើម, គួរភ្លឹក, គួរស្លុតរន្ធត់ ។ ពាក្យនេះច្រើនប្រើរៀងខាងដើមសព្ទឯទៀត ដូចជា ភេរវកម្ម, ភេរវសព្ទ ជាដើម ។ ភេរវកម្ម អំពើដែលគួរខ្លាច, គួរឲ្យតក់ស្លុត, អំពើចលាចលជ្រួលច្របល់ ដែលបណ្ដាលមកពីការធ្វើឃាតកម្មដោយសម្ងាត់ជាដើម
ឧទាហរណ៍៖ នាំបង្កបង្កើតភេរវកម្ម ។

                      ភេរវជន ជនអ្នកបង្កបង្កើតភេរវកម្ម ។ ភេរវភាព ភាពដែលគួរឲ្យខ្លាច ។ ភេរវសញ្ញា សញ្ញាដែលគេធ្វើឲ្យដឹងថា មានភ័យអាសន្ន, ដំណឹងជាគ្រឿងសម្គាល់ក្នុងពេលដែលមានភេរវកម្ម ដូចជាភ្លើងឆេះផ្ទះជាដើម ។ ភេរវសព្ទ សូរសំឡេង, សូរសព្ទដែលគួរខ្លាច, ដែលគួរស្បើម គួរភ្លឹក, សូរសព្ទដ៏សម្បើម, ដ៏ពន្លឹក
ឧទាហរណ៍៖ សម្រែកសីហៈ, សម្រែកខ្លាធំ, សូរគ្រាប់បែកផ្ទុះ ជាភេរវសព្ទ . . . ។ ភេរវារម្មណ៍ ( ភេរៈវារ៉ម់ ) អារម្មណ៍ដែលគួរខ្លាច, ដែលគួរភ្លឹក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply