ភេរី
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ភេរិ ឬ ភេរី; បា. ភេរិ ) ស្គរធំ
ឧទាហរណ៍៖ ទួងភេរី ( វាយស្គរធំ ) ។
ភេរីចរណ៍ ( –ច ) ន. ( បា. ភេរិចរណ; សំ. ភេរិ– ឬ ភេរី– ) ការត្រាច់តាមផ្លូវវាយស្គរធំចែកសំបុត្រ ឬប្រកាសដំណឹងអ្វីមួយឲ្យដឹងទួទៅ
ឧទាហរណ៍៖ ធ្វើភេរីចរណ៍ ។
ភេរីសញ្ញា សញ្ញាដោយស្គរ
ឧទាហរណ៍៖ ស្ដាប់ភេរីសញ្ញា, សន្មតគ្នាដោយភេរីសញ្ញា ។ ភេរីសព្ទ សូរ, សំឡេងស្គរ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖