មហាត
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សពូជសូទ្រៈពួកពលរក្សាដំរី, សេះ, គោ, ក្របីព្រះរាជទ្រព្យក្នុងបុរាណសម័យ; ជាមនុស្សព្រហើនដោយអាងរាជានុភាព, ច្រើនបណ្ដោយដំរី, សេះ ឬ គោក្របីឲ្យចូលលុកលុយស៊ីដំណាំអ្នកស្រុក មិនសូវក្រែងរអែងចិត្តគេ ។
ឧទាហរណ៍៖ ពួកមហាត ។
ព. ប្រ. ពួកថ្លើងឬក្មេងពាលដែលឥតរបប មិនស្ដាប់ពាក្យចាស់ហាមប្រាម ក៏ហៅថា មហាត ដែរ, ហៅដោយប្រៀបប្រដូចទៅនឹងសូទ្រៈជាពួកមហាតនុះឯង; គេតែងនិយាយថា ឥតរបបដូចជាមហាត; ( គួរនឹងចូលចិត្តថាពាក្យនេះក្លាយមកពី សំ. មហត្វ ” ភាវៈនៃអ្នកធំ ( ហ្លួង ) ” ដោយសំដៅសេចក្ដីថា “អាងអំណាចអ្នកធំ ( អំណាចហ្លួង ) “; បើតាមន័យនេះគួរសរសេរជា មហត្វ; ឬក៏ពាក្យ មហាត < សំ. មហត៑ ? ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖