មាស
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ខែ; ព្រះចន្ទ្រ ។ ច្រើនប្រើជាបទសមាសភ្ជាប់ជាមួយនឹងឈ្មោះខែទាំង ១២ ឬជាមួយនឹងនាមសព្ទដទៃ ។
ឧទាហរណ៍៖ មិគសិរមាស, បុស្សមាស ឬ បុស្យមាស, មាឃមាស, ផគ្គុណមាស ឬ ផល្គុនមាស, ចិត្តមាស ឬ ចិត្រមាស, វិសាខមាស, ជេដ្ឋមាស, អាសាឍមាស ឬ អាសាឡ្ហមាស , សាវណមាស ឬស្រាវណមាស, ភទ្ទបទាមាស ឬ ភទ្របទាមាស , អស្សយុជមាស ឬ អស្សុជមាស, កត្តិកមាស ។
ត្រីមាស ឬ ត្រៃមាស ប្រជុំនៃខែបី, ចំនួនបីខែ : បញ្ជីត្រៃមាស បញ្ជីដែលក្នុងបីខែត្រូវធ្វើម្ដង ។ ឆម្មាស ( ឆ័ម-មាស ) ប្រជុំនៃខែ ៦, ចំនួន ៦ ខែ : បញ្ជីឆម្មាស បញ្ជីដែលក្នុង ៦ ខែត្រូវធ្វើម្ដង, បញ្ជីរួមដំណើរកិច្ចការក្នុងចំនួន ៦ ខែ ។ ល ។ អឌ្ឍមាស កន្លះខែ : ប្រាក់អឌ្ឍមាស ប្រាក់ដែលក្នុងកន្លះខែត្រូវបើកម្ដង ។ អនុមាស លំដាប់ខែ, រាល់ខែ : បញ្ជីអនុមាស បញ្ជីដែលត្រូវធ្វើរាល់ខែ ; ប្រាក់អនុមាស ប្រាក់ដែលត្រូវបើករាល់ខែ ( ប្រាក់ខែ ) ។ ល ។ មាសា ខែទាំងឡាយ, ច្រើនខែ ( ព. កា. ) ។
រតនវត្ថុពួកមួយជាធាតុបរិសុទ្ធ មានសាច់ទន់ស្វិតជាងប្រាក់ សម្បុរលឿង ជារបស់មានតម្លៃ សម្រាប់ប្រើការធ្វើជាគ្រឿងប្រដាប់កាយនិងការរចនាវិចិត្រផ្សេងៗ ឬ ចួនកាលប្រទេសខ្លះប្រើជារបស់ចាយជាជំនួសប្រាក់ក៏មាន ។
ឧទាហរណ៍៖ មាសឆ្អិន, មាសទឹកដប់, មាសទឹកប្រាំបួន ។ មាសផ្កាកប្បាស មាសមួយប្រភេទមានសម្បុរលឿងខ្ចីស្រដៀងនឹងសម្បុរផ្កាកប្បាសលឿង ។ មាសសន្លឹក មាសដែលផែយ៉ាងស្ដើងស្ទើរនឹងទៅជាទឹក ហើយកាត់ជាបំណែកតូចៗ ដាក់ក្នុងផ្នត់ក្រដាសរៀបជារបៀបដាក់ក្នុងប្រអប់សម្រាប់ប្រើការបិទឬទឹបគ្រឿងរចនាផ្សេងៗ ។ ល ។ ( ម. ព. ជម្ពូនទៈ ផង ) ។ សម្រាប់ប្រើផ្សំជាមួយនឹងសព្ទដទៃ ហៅដោយប្រៀបប្រដូចនឹងមាសក៏មានច្រើន, ដូចជា ចេកមាស, ពស់រំកាច់មាស, វល្លិមាស, សំបួរមាស, ស្វាយមាស ជាដើម ។
( ព. ប្រ. ) ដែលមានលម្អឬមានតម្លៃដូចមាស; អ្នកថ្លៃ; ពាក្យសម្រាប់ហៅដោយសេចក្ដីថ្នាក់ថ្នមទៅរកមនុស្សជាទីស្រឡាញ់ ដែលមានអានុភាពស្មើគ្នាឬតូចជាងខ្លួន ។
ឧទាហរណ៍៖ មាសឆ្អិន, មាសតន់, មាសថ្លើម, មាសថ្លើមថ្លៃ, មាសថ្លៃ, មាសធំ, មាសបង, មាសប្អូន, មាសពន្លក, មាសពូ ឬ មាសមា, មាសពៅ, មាសពុំងា, មាសព្រលឹង ឬ ព្រលឹងមាស, មាសមិត្រ , មាសម៉ែ ឬ មាសម្ដាយ, មាសស្ងួន, មាសស្នេហ៍, មាសឪ ឬ មាសឪពុក ។ ល ។ ( ព. កា. ) ហៃកូនមាសឪ មាសកុំបិទផ្លូវ ចម្រុងចម្រើន ត្រូវមាសឪពុក ក្រវើនក្រតើន កុំបាច់ឪក្រើន រំលឹករឿយៗ ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ព. ប្រ. ) ដែលមានលម្អឬមានតម្លៃដូចមាស; អ្នកថ្លៃ; ពាក្យសម្រាប់ហៅដោយសេចក្ដីថ្នាក់ថ្នមទៅរកមនុស្សជាទីស្រឡាញ់ ដែលមានអានុភាពស្មើគ្នាឬតូចជាងខ្លួន ។
ឧទាហរណ៍៖ មាសឆ្អិន, មាសតន់, មាសថ្លើម, មាសថ្លើមថ្លៃ, មាសថ្លៃ, មាសធំ, មាសបង, មាសប្អូន, មាសពន្លក, មាសពូ ឬ មាសមា, មាសពៅ, មាសពុំងា, មាសព្រលឹង ឬ ព្រលឹងមាស, មាសមិត្រ , មាសម៉ែ ឬ មាសម្ដាយ, មាសស្ងួន, មាសស្នេហ៍, មាសឪ ឬ មាសឪពុក ។ ល ។ ( ព. កា. ) ហៃកូនមាសឪ មាសកុំបិទផ្លូវ ចម្រុងចម្រើន ត្រូវមាសឪពុក ក្រវើនក្រតើន កុំបាច់ឪក្រើន រំលឹករឿយៗ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)