មូលនិធិអាកាសធាតុបៃតង
👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ស្ថាប័នផ្ដល់មូលនិធិដើម្បីទ្រទ្រង់គម្រោង កម្មវិធី គោលនយោបាយ និងសកម្មភាពផ្សេងៗរបស់ភាគីប្រទេសកំពុងអភិវឌ្ឍឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ។ មូលនិធិនេះ គ្រប់គ្រងដោយក្រុមប្រឹក្សាភិបាលមូលនិធិអាកាសធាតុបៃតង។ នៅសន្នីសីទបណ្ដាភាគីលើកទី ១៦ នៅទីក្រុងកាន់គុន ឆ្នាំ ២០១០ រដ្ឋាភិបាលនានាបានបង្កើតមូលនិធិអាកាសធាតុបៃតងមួយ ដែលដើរតួជាអង្គភាពប្រតិបត្តិការយន្តការហរិញ្ញវត្ថុ ដូចមានចែងក្នងមាត្រា ១១ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖