មូលនិធិផ្ទេរមានភ្ជាប់លក្ខខណ្ឌ
👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. មូលនិធិដែលរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវប្រើប្រាស់៖ ▪ដើម្បីគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារជាកាតព្វកិច្ចមួយ ឬច្រើន ដែលត្រូវបានផ្ទេរឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាមការប្រគល់មុខងារ ឬការធ្វើប្រតិភូកម្មមុខងារ ឬ ▪ដើម្បីបន្តគ្រប់គ្រង ឬចាត់ចែង និងអនុវត្តមុខងារជាជម្រើសមួយ ឬច្រើន ដែលក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាលធ្លាប់បានអនុវត្ត ឬ ▪សម្រាប់គោលបំណងជាកាតព្វកិច្ចមួយ ឬច្រើនដែលបានកំណត់។ ទម្រង់បែបបទ វិធាន និងលក្ខខណ្ឌនៃការផ្ទេរមូលនិធិមានភ្ជាប់លក្ខខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរវត្ថុ បន្ទាប់ពីមានការឯកភាពពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ២. មូលនិធិដែលក្រុមប្រឹក្សា ត្រូវប្រើប្រាស់៖ ▪ដើម្បីគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារជាកាតព្វកិច្ចមួយ ឬច្រើន ដែលត្រូវបានផ្ទេរឱ្យក្រុមប្រឹក្សាតាមការប្រគល់មុខងារ ឬការធ្វើប្រតិភូកម្មមុខងារ ឬ ▪ដើម្បីបន្តគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារជាជម្រើសមួយ ឬច្រើនដែលក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលធ្លាប់បានអនុវត្ត ឬ ▪សម្រាប់គោលបំណងជាកាតព្វកិច្ចមួយ ឬច្រើនដែលបានកំណត់។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖