Posted on Leave a comment

តើពាក្យ «មួយក្លាយជាដប់» មានន័យដូចម្ដេច ?


មួយក្លាយជាដប់


មានន័យថា ព. ទ. បុ. ពាក្យទំនឹមទំនៀមជាបរម្បរាតៗមក, មានអត្ថន័យជាសេចក្ដីតំណាលថា មានបុរសម្នាក់ បានដុំមាសមកកប់ទុកនៅទីស្ងាត់មួយកន្លែង, ចង់ដឹងចរិយារបស់ប្រពន្ធ, ក៏និយាយប្រាប់ប្រពន្ធថា ” អញចូលទៅជុះក្នុងព្រៃក្បែរផ្លូវ ស្រាប់តែមានក្អែកមួយចេញមកមុនអាចម៍ ហើរប្រិចបាត់ទៅ ” —ប្រពន្ធមាត់ឥតគម្រប ក៏និយាយតំណាលប្រាប់គេតាមសម្ដីប្ដីប្រាប់, អ្នកឯទៀតៗក៏ចេះតែនិយាយប្រាប់គ្នាតៗទៅទៀត, ពីក្អែកមួយទៅជាក្អែកពីរក្អែកបី រហូតដល់ក្អែកដប់ … ចំណេរកាលតៗមក ក៏ជាប់មានពាក្យដែលពន្លូតបំផ្លើសថា មួយក្លាយជាដប់ ឬ ក្អែកមួយជាក្អែកដប់; គេនិយាយថា កុំជឿអីមួយក្លាយជាដប់ទេ ឬថា ក្អែកមួយជាក្អែកដប់ទេ, មានន័យថា សម្ដីឬដំណឹងអ្វីដែលឮតពីមួយមកមួយពុំទាន់ប្រាកដទេ កុំអាលប្រញាប់ជឿភ្លាមៗ ត្រូវពិនិត្យមើលឲ្យហ្មត់ចត់សិន . . . ( មានព្រះបរមពុទ្ធោវាទដូចក្នុង កាលាមសូត្រ ជាដើមក៏ថ្លែងពីរឿងបែបនេះច្រើន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply