Posted on Leave a comment

តើពាក្យ «មួយ» មានន័យដូចម្ដេច ?


មួយ


👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ដែលឯកឯង, តែឯង, ទោល, ឥតគូ, ឥតមានពីរ; មុនពីរ ( ១ ) ។ មួយគូ តែពីរគត់ ។ មួយម្នាក់ ឬ ម្នាក់មួយ ម្នាក់ត្រូវបានតែមួយ ។ ល ។ មួយទៀត និ. មួយផ្សេងទៀត : មួយទៀតថា . . . ។ មួយនីសោត ឬ មួយនេះសោត និ. មួយទៀត; មួយនេះក៏ដែរ ។ មួយវិញទៀត និ. មួយតពីមួយដែលបាននិយាយរួចហើយនោះទៅទៀត : មួយវិញទៀត គួរតែយើងសួរបញ្ជាក់ឲ្យដឹងការណ៍ពិតសិន ។ មួយសោត និ. មួយទៀត, មួយផ្សេងទៅទៀត : មួយសោត បើយើងកុំបាច់ទៅក៏បាន ។ ល ។ ( ម. ព. សោត ទៀតផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply