ម្ទេសផ្លោក
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិគល់រឹង បែកមែកសាខាមានកម្ពស់ ០,៥០-១,៥ ម។ ផ្លែមានពណ៌ និងរាងរៅមិនទៀងទាត់ ធម្មតាមានរាងជាសាជីមូល ប្រវែង ៣-៣០ ស.ម គេបរិភោគជាបន្លែ ឬជាម្ហូប។
ឧទាហរណ៍៖ ម្ទេសផ្លោក (ពូជទី១)៖ ម្ទេសដៃនាង , ម្ទេសហាវ៉ៃ, ម្ទេសខ្មាំង ម្ទេសផ្លោក(ពូជទី២)៖ ម្ទេសភាពនាងដៃ, ម្ទេសភាពហាវ៉ៃ, ម្ទេសខ្មាំង ។
ម្ទេសដៃនាង ជារុក្ខជាតិ ដែលដាំនៅតាមស្រុកស្រែចម្ការ និងយកធ្វើជាគ្រឿងទេស។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ម្ទេសដៃនាង – អំបូរ ៖ SOLANACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Capsicum frutescens var. longum Baill. – ឈ្មោះអង់គ្លេស ៖ Long pepper – ឈ្មោះបារាំង ៖ Piment doux/poivron – ប្រភពដើម ៖ តំបន់ត្រូពិចនៃទ្វីបអាមេរិក(៥៨) – លក្ខណៈរូបសាស្រ្ត ៖ ដើមមានកម្ពស់៥០-១០០ស.ម។ – លក្ខណៈអេកូឡូស៊ី ៖ដុះស្ទើរគ្រប់តំបន់មានអាកាសធាតុក្តៅបង្គួរ – លក្ខណៈជីវសាស្រ្ត ៖ មានក្លិនឆួល និងរសជាតិហឹរខ្លាំង – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ផ្លែជួយបង្កើនរសជាតិហឹរក្នុងអាហារដូចជា ឆាក្តៅ ញាំ ភ្លា សម្លម្ជូរ ទឹកត្រីបុក និងប្រឡាក់សាច់ជាដើម ជាឱសថ៖ បរិភោគជួយធ្វើឱ្យអាហារក្នុងក្រពះឆាប់រលាយ និងអាចព្យាបាលជំងឺថ្លើម និងហើម(៥៨)។
ឧទាហរណ៍៖ (៥៨) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ១៣២ ។
ម្ទេសហាវ៉ៃ ជារុក្ខជាតិ ដែលគេដាំតាមស្រុកស្រែចម្ការ និងយកធ្វើជាបន្លែ ដែលបច្ចុប្បន្នគេនិយមយកមកអាំងសម្រាប់បរិភោគជាមួយសាច់អាំង។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ម្ទេសហាវ៉ៃ – អំបូរ ៖ SCROPHULARIACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Capsicum frutescens var. grossum – ឈ្មោះអង់គ្លេស ៖ Paprika – ឈ្មោះបារាំង ៖ Piment de Hawai – ប្រភពដើម ៖ តំបន់ត្រូពិចនៃទ្វីបអាមេរិក(៥៩) – លក្ខណៈរូបសាស្រ្ត ៖ មានកម្ពស់៥០-១០០ស.ម។ – លក្ខណៈអេកូឡូស៊ី ៖ ដុះស្ទើរគ្រប់តំបន់មានអាកាសធាតុក្តៅ និងត្រជាក់បង្គួរ – លក្ខណៈជីវសាស្រ្ត ៖ មានក្លិនឆួល និងរសជាតិហឹរ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ជាបន្លែសម្រាប់ញាំ ឆា ភ្លា និងដោតចង្កាក់ អាំងលាយមួយសាច់គោ។
ឧទាហរណ៍៖ (៥៩) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ១៣២ ។
ម្ទេសខ្មាំង ជារុក្ខជាតិ ដែលគេដាំសម្រាប់ធ្វើជាគ្រឿងទេស និងឱសថ។ ប្រជាជនខ្មែរយើងនិយមប្រើផ្លែស្រស់ជាគ្រឿងផ្សំបង្កើនឱជារសនំបញ្ចុក និងប្រើផ្លែជ្រក់ ឬត្រាំជាមួយគុយទាវ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ម្ទេសខ្មាំង – អំបូរ ៖ SCROPHULARIACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Capsicum frutescens var. fasciculatum – ឈ្មោះអង់គ្លេស ៖ Bird pepper – ឈ្មោះបារាំង ៖ Piment enrage – ប្រភពដើម ៖ តំបន់ត្រូពិចនៃទ្វីបអាមេរិក(៦០) – លក្ខណៈរូបសាស្រ្ត ៖ ដើមឈរត្រង់ បែកមែកសាខា មានគល់រឹង និងកម្ពស់ ៥០-១០០ស.ម។ ស្លឹកទោលដុះចេញពីប្រគាបស្លឹក ឬចុងមែក រាងដូចផ្លែលំពែង មានបណ្តោយ៦-៨ស.ម និងទទឹង២-៤ស.ម(៦១)។ ស្រទាប់ផ្កាសឆែកជា៥-៧ ស្រទាប់ ទម្រផ្កាមានរាងដូចពែងចែកជា៥-៧ត្របក ទងកេសរឈ្មោលមាន៥(៦១)។ ផ្លែរាងមូលទ្រវែងធំគល់ស្រួចចុង រាងដូចកូនដៃ ទងវែងចេញផ្គុំគ្នាខាងចុងមែក មានគ្រាប់ច្រើន និងពេលទុំប្រែពណ៌ពីលឿងទៅក្រហម(៦១)។ – លក្ខណៈអេកូឡូស៊ី ៖ ដុះស្ទើរគ្រប់តំបន់មានអាកាសធាតុក្តៅ និងត្រជាក់បង្គួរ – លក្ខណៈជីវសាស្រ្ត ៖ មានក្លិនឆួល និងរសជាតិហឹរខ្លាំង – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ស្លឹកខ្ចីស្លបន្សាបជាតិហាង ក្នុងសម្លទំពាំង ។ ផ្លែចាស់ និងទុំ ប្រើបង្កើនរសជាតិហឹរក្នុងអាហារ ពិសេសនេះបញ្ចុក និងយកធ្វើជាជ្រក់សម្រាប់បរិភោគជាមួយគុយទាវ។ ផ្លែទុំហាលឱ្យស្ងួតទុកប្រើពេលក្រោយ តាមតម្រូវការផ្សេងៗ។ ជាឱសថ៖ បរិភោគជួយធ្វើឱ្យអាហារក្នុងក្រពះឆាប់រលាយ និងអាចព្យាបាលជំងឺថ្លើម ហើម និងកើតលឿង។
ឧទាហរណ៍៖ (៦០) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ១៣២ (៦១) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ៤ ទំព័រ៨៩ ។
កំណត់សម្គាល់៖ ស្លឹកម្ទេសខ្មាំង យើងនិយមយកបន្សាបសម្លរទំពាំអ។ ម្ទេសខ្មាំងហើរណាស់ ព្រោះមានជាតិម្យ៉ាងឈ្មោះ “Capsaicine”។ ម្ទេសខ្មាំងជាម្ទេស ដែលទ្វីបក្តៅសកកលោកនិយមប្រើណាស់។ ម្ទេសធ្វើអោយអាហារឆាប់រលាយ។ គ្រូថ្នាំខ្មែរបញ្ញត្តិឱ្យអ្នកថ្លើម ហើយហើមផង និងឈឺកើតលឿងបរិភោគម្ទេសខ្មាំង។
ម្ទេសល័ខ ជារុក្ខជាតិ ដែលគេដាំសម្រាប់ធ្វើជាគ្រឿងទេស និងតាំងលម្អក្នុងគេហដ្ឋាន។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ម្ទេសល័ខ(៦២) – អំបូរ ៖ SOLANACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Capsicum frutescens var. fasciculatum – ឈ្មោះអង់គ្លេស ៖ Chilly – ឈ្មោះបារាំង ៖ Piment – ប្រភពដើម ៖ មិនទាន់មានព័ត៌មាន – លក្ខណៈរូបសាស្រ្ត ៖ កម្ពស់៥០-៨០ស.ម។ – លក្ខណៈអេកូឡូស៊ី ៖ ដុះគ្រប់ស្ថានដីនៅតំបន់មានអាកាសធាតុក្តៅបង្គួរ។ – លក្ខណៈជីវសាស្រ្ត ៖ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ផ្លែប្រើបង្កើនរសជាតិហឹរ ក្នុងអាហារ។ ផ្សេងៗ៖ ដាំលម្អបង្កើនសោភ័ណភាពតាមគេហដ្ឋាន។
ឧទាហរណ៍៖ (៦២) វចនានុក្រមអក្ខរាវិរុទ្ធនៃភាសាខ្មែរ របស់វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០១៧ ទំព័រ៥៤៣ ។
ម្ទេសស ជាម្ទេសមួយប្រភេទ ដែលប្រជាជននៅតាមជនបទ ទីក្រុង ស្រុកស្រែ ចម្ការគេនិយមដាំនៅតាមចម្ការ និងនៅតាមលំនៅដ្ឋានសម្រាប់លម្អ និងធ្វើជាគ្រឿងទេស។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ម្ទេសស (១) – អំបូរ ៖ SOLANACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Capsicum frutescens var. – ឈ្មោះអង់គ្លេស ៖ Chilly – ឈ្មោះបារាំង ៖ Piment – ប្រភពដើម ៖ មានដើមកំណើតពីអាមេរិកក្តៅ។ – លក្ខណៈជីវសាស្រ្ត ៖ មានកម្ពស់ពីប្រវែង៥០-១០០ស.ម។ – លក្ខណៈអេកូឡូស៊ី ៖ ដុះគ្រប់ស្ថានដីនៅតំបន់ក្តៅ និងត្រជាក់បង្គួរ។ – ការប្រើប្រាស់ ៖ ធ្វើជាគ្រឿងទេសសម្រាប់ដាក់ក្នុងឆា ស្ងោរ បុកទឹកត្រី។
ឧទាហរណ៍៖ ១- តារាងគ្រឿងទេស នៃសួនគ្រឿងទេសអាជ្ញាធរអប្បរា នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)