Posted on Leave a comment

តើពាក្យ «ម្ទេសល័ខ» មានន័យដូចម្ដេច ?


ម្ទេសល័ខ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជារុក្ខជាតិ ដែលគេដាំសម្រាប់ធ្វើជាគ្រឿងទេស និងតាំងលម្អក្នុងគេហដ្ឋាន។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ម្ទេសល័ខ(៦២) – អំបូរ ៖ SOLANACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Capsicum frutescens var. fasciculatum – ឈ្មោះអង់គ្លេស ៖ Chilly – ឈ្មោះបារាំង ៖ Piment – ប្រភពដើម ៖ មិនទាន់មានព័ត៌មាន – លក្ខណៈរូបសាស្រ្ត ៖ កម្ពស់៥០-៨០ស.ម។ – លក្ខណៈអេកូឡូស៊ី ៖ ដុះគ្រប់ស្ថានដីនៅតំបន់មានអាកាសធាតុក្តៅបង្គួរ។ – លក្ខណៈជីវសាស្រ្ត ៖ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ផ្លែប្រើបង្កើនរសជាតិហឹរ ក្នុងអាហារ។ ផ្សេងៗ៖ ដាំលម្អបង្កើនសោភ័ណភាពតាមគេហដ្ឋាន។
ឧទាហរណ៍៖ (៦២) វចនានុក្រមអក្ខរាវិរុទ្ធនៃភាសាខ្មែរ របស់វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០១៧ ទំព័រ៥៤៣ ។

                         (ម.ព. ម្ទេសផ្លោក សម្រាប់ព័ត៌មានលម្អិតបន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply