Posted on Leave a comment

តើពាក្យ «យន្តការឥណទានកាបូនរួមគ្នា» មានន័យដូចម្ដេច ?


យន្តការឥណទានកាបូនរួមគ្នា


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា យន្តការទ្វេភាគីរវាងប្រទេសជប៉ុន និងប្រទេសកំពុងអភិវឌ្ឍន៍ណាមួយ ហើយដែលមានធាតុ៣ ៖ ទី១ គឺដើម្បីជួយសម្រួលដល់ការផ្សព្វផ្សាយបច្ចេកវិទ្យាបញ្ចេញកាបូនតិចនាំមុខគេ ផលិតផល ប្រព័ន្ធសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការអនុវត្តសកម្មភាពកាត់បន្ថយនិង រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពដល់ប្រទេសកំពុងអភិវឌ្ឍន៍។ ទី២ គឺដើម្បីវាយតម្លៃសមស្របដល់ការកាត់បន្ថយ ឬស្រូបឧស្ម័នផ្ទះកញ្ចក់ពីបណ្ដាប្រទេសអភិវឌ្ឍន៍តាមបែបបរិមាណ តាមរយៈសកម្មភាពកាត់បន្ថយដែលបានអនុវត្តក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រើប្រាស់ការកាត់បន្ថយ ឬការស្រូបយកឧស្ម័នទាំងនោះដើម្បីសម្រេចគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នរបស់ប្រទេសអភិវឌ្ឍន៍ទាំងនោះ ។ ទី៣ គឺដើម្បីរួមចំណែកដល់គោលបំណងចុងក្រោយនៃ អនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ ដោយការសម្រួលឲ្យមានសកម្មភាពជាសកលក្នុងការកាត់បន្ថយការបញ្ចេញ ឬការស្រូបយកឧស្ម័ន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply